ទេសចរណ៍ ពាំនាំ មូកាងចាយ ក្លាយជាគោលដៅទេសចរណ៍លេចធ្លោនៅ តីបាក់ 15/01/2026 កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍មានអត្ថន័យយ៉ាងសំខាន់ និងជាក់ស្តែងមួយដើម្បីអបអរសាទរឆ្នាំថ្មី ហើយជាឱកាសមួយសម្រាប់ មូកាងចាយ បន្តផ្សព្វផ្សាយ បង្ហាញសក្តានុពល ចំណុចខ្លាំង សម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែកនៃដែនដីនេះជូនភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។នេះជាឱកាសសម្រាប់ មូកាងចាយ ឧទ្ទេសនាមសម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ម៉ុង នៅដែនដីនេះជាមួយភ្ញៀវទេសចរជិតឆ្ងាយ។អំឡុងពេលប៉ុន្មានថ្ងៃដើមនិទាឃរដូវ សម្រស់ផ្កាម៉ាក់ខៃដែលជាប្រភេទផ្កាពិសេសដាច់ដោយឡែកនៃតំបន់ភ្នំ ពាំនាំតម្លៃវប្បធម៌ និងស្មារតីក្នុងជីវិតរស់នៅរបស់បងប្អូនជនជាតិ ម៉ុង។ ផ្កាម៉ាក់ខៃមិនត្រឹមតែជានិមិត្តរូបនៃនិទាឃរដូវនៅតំបន់ភ្នំប៉ុននោះទេ ថែមទាំងជាប្រភពបំផុសគំនិតសម្រាប់ មូកាងចាយ បង្កើតផលិតផលទេសចរណ៍ពោរពេញទៅដោយអត្តសញ្ញាណ ភ្ជាប់នឹងការឆ្លងកាត់បទពិសោធន៍ធម្មជាតិ និងវប្បធម៌ក្នុងស្រុកទៀតផង។យុវតីជនជាតិ ម៉ុង សមសួនក្នុងសម្លៀកបំពាក់ប្រពៃណីក្នុងរាត្រីធ្វើពិធីបើកបុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦។ផ្កាម៉ាក់ខៃបង្អួតសម្រស់ពណ៌ផ្កាឈូកដ៏ស្រស់ត្រកាល ទាក់ចិត្តដិតអារម្មណ៍ភ្ញៀវទេសចរដែលអញ្ជើញមកកាន់តំបន់ភ្នំ មូកាងចាយ។ប៉ុន្មានថ្ងៃដើមឆ្នាំ តំបន់ភ្នំ មូកាងចាយ បង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា និងថតរូប។ផ្កាម៉ាក់ខៃបានក្លាយជាចំណុចលេចធ្លោសម្រាប់ទេសចរណ៍តំបន់ភ្នំ និងបើកឱកាសអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍នៅ មូកាងចាយ។ពេលរៀបចំព្រឹត្តិការណ៍ទាំងឡាយក៏ស្របពេលនឹងរដូវផ្កាម៉ាក់ខៃកំពុងបង្អួតសម្រស់ស្រស់ស្អាតបំផុត។ មូកាងចាយ សន្យាថានឹងផ្តល់ជូននូវលម្ហវប្បធម៌ដ៏ស្រស់ចម្រុះពណ៌ ពោរពេញទៅដោយអត្តសញ្ញាណ និងលម្ហឆ្លងកាត់បទពិសោធន៍យ៉ាងជ្រាលជ្រៅ លួងលោមដួងចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទី៕

កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍មានអត្ថន័យយ៉ាងសំខាន់ និងជាក់ស្តែងមួយដើម្បីអបអរសាទរឆ្នាំថ្មី ហើយជាឱកាសមួយសម្រាប់ មូកាងចាយ បន្តផ្សព្វផ្សាយ បង្ហាញសក្តានុពល ចំណុចខ្លាំង សម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែកនៃដែនដីនេះជូនភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។នេះជាឱកាសសម្រាប់ មូកាងចាយ ឧទ្ទេសនាមសម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ម៉ុង នៅដែនដីនេះជាមួយភ្ញៀវទេសចរជិតឆ្ងាយ។អំឡុងពេលប៉ុន្មានថ្ងៃដើមនិទាឃរដូវ សម្រស់ផ្កាម៉ាក់ខៃដែលជាប្រភេទផ្កាពិសេសដាច់ដោយឡែកនៃតំបន់ភ្នំ ពាំនាំតម្លៃវប្បធម៌ និងស្មារតីក្នុងជីវិតរស់នៅរបស់បងប្អូនជនជាតិ ម៉ុង។ ផ្កាម៉ាក់ខៃមិនត្រឹមតែជានិមិត្តរូបនៃនិទាឃរដូវនៅតំបន់ភ្នំប៉ុននោះទេ ថែមទាំងជាប្រភពបំផុសគំនិតសម្រាប់ មូកាងចាយ បង្កើតផលិតផលទេសចរណ៍ពោរពេញទៅដោយអត្តសញ្ញាណ ភ្ជាប់នឹងការឆ្លងកាត់បទពិសោធន៍ធម្មជាតិ និងវប្បធម៌ក្នុងស្រុកទៀតផង។យុវតីជនជាតិ ម៉ុង សមសួនក្នុងសម្លៀកបំពាក់ប្រពៃណីក្នុងរាត្រីធ្វើពិធីបើកបុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦។ផ្កាម៉ាក់ខៃបង្អួតសម្រស់ពណ៌ផ្កាឈូកដ៏ស្រស់ត្រកាល ទាក់ចិត្តដិតអារម្មណ៍ភ្ញៀវទេសចរដែលអញ្ជើញមកកាន់តំបន់ភ្នំ មូកាងចាយ។ប៉ុន្មានថ្ងៃដើមឆ្នាំ តំបន់ភ្នំ មូកាងចាយ បង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា និងថតរូប។ផ្កាម៉ាក់ខៃបានក្លាយជាចំណុចលេចធ្លោសម្រាប់ទេសចរណ៍តំបន់ភ្នំ និងបើកឱកាសអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍នៅ មូកាងចាយ។ពេលរៀបចំព្រឹត្តិការណ៍ទាំងឡាយក៏ស្របពេលនឹងរដូវផ្កាម៉ាក់ខៃកំពុងបង្អួតសម្រស់ស្រស់ស្អាតបំផុត។ មូកាងចាយ សន្យាថានឹងផ្តល់ជូននូវលម្ហវប្បធម៌ដ៏ស្រស់ចម្រុះពណ៌ ពោរពេញទៅដោយអត្តសញ្ញាណ និងលម្ហឆ្លងកាត់បទពិសោធន៍យ៉ាងជ្រាលជ្រៅ លួងលោមដួងចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទី៕