ការប្រកួតឆ្នាំនេះមានការចូលរួមរបស់អង្គភាពចំនួន៨១ មកពីខេត្តដាំដុះកាហ្វេចំនួន៧ទូទាំងប្រទេស។
អង្គភាពចំនួន ៣ ដែលបានឈ្នះរង្វាន់សម្រាប់កាហ្វេរ៉ូប៊ូស្តាពិសេស។ (រូបថត៖ VOV)
នៅយប់ថ្ងៃទី២៦ ខែមេសា នៅសង្កាត់ Buon Ma Thuot ខេត្តដាក់ឡាក់ គណៈកម្មការរៀបចំការប្រកួតកាហ្វេពិសេសវៀតណាមឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសនិងប្រគល់រង្វាន់ដល់អង្គភាពនានាដែលមានផលិតផលកាហ្វេពិសេសស្របតាមស្ដង់ដារអន្តរជាតិ។ ខេត្តឡឹមដុងបានឈ្នះរង្វាន់ជាច្រើនក្នុងការប្រកួតឆ្នាំនេះ។
ការប្រកួតឆ្នាំនេះមានការចូលរួមរបស់អង្គភាពចំនួន៨១ មកពីខេត្តដាំដំណាំកាហ្វេចំនួន៧ទូទាំងប្រទេស។ សម្រាប់កាហ្វេរ៉ូប៊ូស្តាកំពូលទាំង៣ គណៈកម្មការរៀបចំបានប្រគល់រង្វាន់លេខ ១ ដល់ក្រុមហ៊ុនចំកាត់តែនិងកាហ្វេ Ant Bee (ខេត្តឡឹមដុង) និងគ្រួសារផលិតកាហ្វេ Nguyen Son Tung (ខេត្តឡឹមដុង)។ ចំពោះកាហ្វេអារ៉ាប៊ីកា រង្វាន់លេខ ១ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចំកាត់ផលិតកម្មនិងសេវាកម្ម Tamba (ខេត្តយ៉ាឡាយ)។ លើសពីនេះ គណៈកម្មការរៀបចំបានប្រគល់រង្វាន់សម្រាប់គំរូកាហ្វេ រ៉ូប៊ូស្តា ដ៏ពេញនិយមបំផុត ទៅឱ្យក្រុមហ៊ុន Bui Coffee Supply (ខេត្តឡឹមដុង) និងរង្វាន់សម្រាប់គំរូកាហ្វេ អារ៉ាប៊ីកា ដ៏ពេញនិយមបំផុតទៅឱ្យសហករណ៍កាហ្វេវៀតណាម (ខេត្ត ឡឹមដុង)។
ពានរង្វាន់កាហ្វេពិសេស "VietNam Amazing Cup" គឺជាព្រឹត្តិការណ៍ជាប្រចាំ ដែលបានប្រារព្ធឡើងអស់រយៈពេល ៨ ឆ្នាំកន្លងមក។ ការប្រកួតនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ម៉ាកយីហោ និងបង្កើនតម្លៃពាណិជ្ជកម្មរបស់កាហ្វេពិសេសវៀតណាមនៅលើផែនទីកាហ្វេពិភពលោក៕