ព័ត៌មាន

ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាកើនឡើងខ្លាំង៤៣%


 ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាកើនឡើងខ្លាំង៤៣% 

ក្រសួងឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម បានដកស្រង់​តួរលេខ ​របស់​សភា​ពាណិជ្ជកម្ម​វៀត​ណាម​ ប្រចាំនៅ​ឥណ្ឌា បាន​អោយដឹងថា៖ ពាណិជ្ជកម្មទ្វេភាគី ក្នុង​រយៈពេល៧ខែដើមឆ្នាំ​២០១៧នេះ បាន​កើន​ជិត៤៣%​។ ក្នុងខែមិថុនានិងខែកក្កដា ​វៀតណាមបាននាំចេញទៅឥណ្ឌាទឹកប្រា​ក់ចំនួន​ ៦៨លានដុល្លារ​អាមេរិក​។ តាម​នោះ ក្នុងរយៈពេល៧ខែដើ​មឆ្នាំ ២០១៧ ទំហំពាណិជ្ជក​ម្មនាំចេញ នាំចូលរបស់វៀត​ណាម -ឥណ្ឌា ទទួល​បាន៤,​២ពាន់លានដុល្លារ​អាមេរិក ​ដែលក្នុងនោះ ការនាំចេ​ញទទួល​បាន​ជាង​ពីពាន់​លាន​ដុល្លារ​អាមេរិក ​កើន​ជាង​៣៤%។ ក្នុងនោះការ​នាំចេញដែកថែបក្នុងរយៈពេល៧ខែដើ​មឆ្នាំ ទទួល​បាន​៣៤៦លានដុល្លារ​អាមេរិក  កើន៩៨% បើប្រៀបនឹងរយៈពេលដូ​ចគ្នា នាឆ្នាំទៅ​មិញ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top