ព័ត៌មាន

ពាណិជ្ជកម្មវៀតណាម-សិង្ហបុរីបន្តកត់ត្រាសន្ទុះវិជ្ជមាន

លទ្ធផលស្ថិតិពីទីភ្នាក់ងារគ្រប់គ្រង់សហគ្រាសសិង្ហបុរីបានបង្ហាញថា នៅក្នុងខែមេសា ឆ្នាំ២០២៦ តម្លៃនាំចូលនិងនាំចេញសរុបរវាងសិង្ហបុរី និងវៀតណាមបានឈានដល់ជិត ៥,៣ ពាន់លានដុល្លារសិង្ហបុរី (៤,១ ពាន់លានដុល្លារអាមេរិក) កើនឡើង ៦២,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
កំពង់ផែ Pasir Panjang នៅសិង្ហបុរី។ រូបថត៖ AP/Anton L. Delgado

ក្នុងនោះ ការនាំចេញរបស់សិង្ហបុរីមក​កាន់វៀតណាមបានឈានដល់ ២,៥ ពាន់លានដុល្លារសិង្ហបុរី (១,៩ ពាន់លានដុល្លារអាមេរិក) កើនឡើង ២០,៩%; និងការនាំចូលពីវៀតណាមបានឈានដល់ ២,៧ ពាន់លានដុល្លារសិង្ហបុរី (២,១ ពាន់លានដុល្លារអាមេរិក) កើនឡើង ១៤៣%។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦ វៀតណាមបន្តរក្សា​តួនាទីជាដៃគូពាណិជ្ជកម្មធំទី ១០ របស់សិង្ហបុរី។ តម្លៃ​ពាណិជ្ជកម្មសរុបរបស់សិង្ហបុរីជាមួយវៀតណាមបានឈានដល់ ១៨,៨ ពាន់លានដុល្លារសិង្ហបុរី (១៤,៦ ពាន់លានដុល្លារអាមេរិក) កើនឡើង ៤៣,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ក្នុងនោះ ការនាំចេញរបស់សិង្ហបុរីទៅកាន់វៀតណាមមានចំនួន ១០,២ ពាន់លានដុល្លារសិង្ហបុរី (៧,៩ ពាន់លានដុល្លារអាមេរិក) កើនឡើង ៨,៩%។ ហើយការនាំចូលរបស់សិង្ហបុរីពីវៀតណាមសម្រេចបាន ៨,៥ ពាន់លានដុល្លារសិង្ហបុរី (៦,៦ ពាន់លានដុល្លារអាមេរិក) កើនឡើង ១៣៣%។

ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរីបានកត់សម្គាល់ថា ចំណុច​គួរ​ឱ្យ​កត់​សម្គាល់គឺថា ក្រុមគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់ (HS 85); ឥន្ធនៈ ប្រេងរ៉ែ និងផលិតផលចម្រាញ់; សារធាតុប៊ីទូមីន; ក្រមួនរ៉ែ (HS 27); និងរ៉េអាក់ទ័រនុយក្លេអ៊ែរ ឡចំហាយ គ្រឿងចក្រ ឧបករណ៍មេកានិច និងគ្រឿងបន្លាស់ (HS 84) បន្តមានកំណើនវិជ្ជមាន​កម្រិត​ខ្ពស់​ ទាំងការនាំចេញ និងការនាំចូល៕​


top