ព័ត៌មាន

ពង្រឹងសមត្ថភាពស្រាវជ្រាវអំពីចំនួនប្រជាជននិងការអភិវឌ្ឍ រហូតដល់ឆ្នាំ ២០៣០


 (រូបថត៖ Tuyengiao.vn)
 

ក្រោយ​រយៈពេល ៥ ឆ្នាំទៀត ប្រទេសទាំងមូល មានអង្គការពី ២ ទៅ ៥ ដែលមាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​សិក្សាស្រា​វជ្រាវអំពីចំនួនប្រជាជន និងអភិវឌ្ឍន៍ ហើយដល់ឆ្នាំ២០៣០ មាន អង្គភាពដូច្នេះចំនួនពី៥ ទៅ ៨។
 
នាយករដ្ឋមន្រ្តី​វៀតណាមទើបតែបានអនុម័តលើផែនការ“ ពង្រឹងសមត្ថភាពស្រាវជ្រាវអំពីចំនួនប្រជាជន និងការ​អភិវឌ្ឍរហូតដល់ ឆ្នាំ ២០៣០”។ ផែនការនេះមាន​គោលបំណង​ពង្រឹង​សមត្ថភាព​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​ កែលម្អមូលដ្ឋានសំភារៈ ពង្រឹងសមត្ថភាព ជំនាញស្រាវជ្រាវយ៉ាងស៊ីជម្រៅ ជំរុញការ​ស្រាវ​ជ្រាវ​លើគ្រប់​ជ្រុង​ជ្រោយ​អំពីចំនួនប្រជាជន និងអភិវឌ្ឍន៍ ដើម្បីផ្ដល់មូលដ្ឋាន​វិទ្យាសាស្ត្រនិង​ជាក់ស្តែង​សម្រាប់​ការ​អនុវត្ត​ដំណោះ​ស្រាយ​ ឆ្ពោះទៅគោលដៅដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចំនួនប្រជាជនវៀតណាមនាឆ្នាំ ២០៣០។ ផែនការនេះ​បាន​ដាក់ចេញគោលដៅជាក់ស្ដែងដល់ឆ្នាំ២០២៥ និងឆ្នាំ២០៣០។
 
អាស្រ័យហេតុ​នេះ ក្រោយរយៈពេល ៥ ឆ្នាំទៀត ប្រទេសទាំងមូល មានអង្គការពី ២ ទៅ ៥ ដែលមានសមត្ថភាព​ពេញលេញ​ក្នុងការសិក្សាស្រាវជ្រាវអំពីចំនួនប្រជាជ​ន និងអភិវឌ្ឍន៍ ហើយដល់ឆ្នាំ២​០៣០ មាន អង្គភាព​ដូច្នេះ​ចំនួន​ពី​៥ ទៅ ៨។ ដល់ឆ្នាំ២០៣០ការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពីចំនួនប្រជាជន និងការ​អភិវឌ្ឍ​នឹង​ត្រូវ​បានស្រាវជ្រាវនិងអភិវឌ្ឍន៍ស្របតាមស្តង់ដារតំបន់ និងពិភពលោក​។បច្ចេក​វិទ្យា​ជីវវេជ្ជសាស្រ្ត​ស៊ីជ្រៅក្នុង​ការថែទាំសុខភាពសម្រាប់ជំចាស់ជរា នឹងត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍតាមស្រង់ដារពិភពលោក ហើយត្រូវបាន​អនុវត្តន៍នៅវៀតណាមផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top