ព័ត៌មាន

ពង្រឹងភាពធន់របស់កុមារ ចំពោះហានិភ័យ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅប្រទេស វៀតណាម ដែលមានតម្លៃ ៥,៧ លានដុល្លារអាមេរិក សម្រាប់ រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។

គម្រោង “ពង្រឹងភាពធន់របស់កុមារចំពោះហានិភ័យគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុ” ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃ ៥,៧ លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ (រូបថត៖ baodautu.vn)

នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម លោក Takio Yamada និងលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកំណត់ទូតដើម្បីផ្លាស់ប្តូរ “គម្រោងពង្រឹងភាពធន់របស់កុមារចំពោះហានិភ័យ គ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅប្រទេសវៀតណាម ដែលមានតម្លៃ ៥,៧ លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។ គម្រោងនេះក៏នឹងបំពាក់បំប៉នកុមារ ក្រុមគ្រួសារ និងសហគមន៍នូវចំណេះដឹង និងជំនាញ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនៅតំបន់ភាគកណ្តាល និងតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសខេត្ត Soc Trang, Ca Mau និង Bac Lieu៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top