ព័ត៌មាន

ពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា

នៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សា លោកស្រី Bui Thi Minh Hoai ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ែន សំអន និងគណៈប្រតិភូមកពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺមានអត្ថន័យដ៏សែនសំខាន់ ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើក្របខ័ណ្ឌទាំងអស់ រួមមាន បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ (រូបថត៖ phunuvietnam.vn)

នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ លោកស្រី ប៊ូយ ធី មិញហ័យ (Bui Thi Minh Hoai) សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិភាក្សានិងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

នៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សា លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ែន សំអន និងគណៈប្រតិភូមកពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺមានអត្ថន័យដ៏សែនសំខាន់ ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើក្របខ័ណ្ឌទាំងអស់ រួមមាន បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ លោកស្រី Bui Thi Minh Hoai ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ក៏ដូចជារួមចំណែកជាវិជ្ជមានដល់ការពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

នៅកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មានអំពីស្ថានភាពទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ ជាពិសេស ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មាននិងឈានដល់ការឯកភាពខ្ពស់លើខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០៣១ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំសកម្មភាពសហប្រតិបត្តិការដោយជោគជ័យនៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់៕


top