ព័ត៌មាន ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រនិងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពរវាងអាស៊ាន-ចិន 17/11/2026 នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននានា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៩។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង រួមជាមួយប្រធានគណៈប្រតិភូដទៃទៀត និងលោកនាយករដ្ឋមន្ត្រីចិន លី ឈាង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៩។ (រូបថត៖ VNA) ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានចាត់ទុកថា ទំនាក់ទំនងអាស៊ាន-ចិន គឺជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាក់ស្ដែង និងសំខាន់ឈានមុខគេរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសំណើជាច្រើន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងគាំទ្រការអនុម័តលើឯកសារសំខាន់ៗនៅក្នុងកិច្ចប្រជុំលើកនេះ ជាពិសេសសេចក្តីថ្លែងការណ៍រួមរំលឹកខួបលើកទី ៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ទាក់ទងនឹងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមរយៈគ្រប់ក្របខណ្ឌទាំងអស់។ ក្នុងពេលជាមួយគ្នានោះ ផ្ដល់អាទិភាពសហប្រតិបត្តិការដល់ការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏សំខាន់នៅក្នុងការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន COC ដ៏ជាក់ស្ដែង មានសុពលភាព អនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ាននិងចិនក៏ត្រូវធានាការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍អំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) តាមនោះជួយរក្សាសមុទ្រខាងកើតជាតំបន់សមុទ្រនៃសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្លាយជាសសរស្តម្ភថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ដោយស្នើឱ្យអាស៊ាន និងចិនពង្រឹងទំនាក់ទំនងរវាងមជ្ឈមណ្ឌលនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាសបច្ចេកវិទ្យា ជំរុញខ្លាំងនូវការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមរំលឹកខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន រួមជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងរុក្ខកម្មរវាងភាគីទាំងពីរ៕

នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននានា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៩។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង រួមជាមួយប្រធានគណៈប្រតិភូដទៃទៀត និងលោកនាយករដ្ឋមន្ត្រីចិន លី ឈាង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៩។ (រូបថត៖ VNA) ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានចាត់ទុកថា ទំនាក់ទំនងអាស៊ាន-ចិន គឺជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាក់ស្ដែង និងសំខាន់ឈានមុខគេរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសំណើជាច្រើន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងគាំទ្រការអនុម័តលើឯកសារសំខាន់ៗនៅក្នុងកិច្ចប្រជុំលើកនេះ ជាពិសេសសេចក្តីថ្លែងការណ៍រួមរំលឹកខួបលើកទី ៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ទាក់ទងនឹងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមរយៈគ្រប់ក្របខណ្ឌទាំងអស់។ ក្នុងពេលជាមួយគ្នានោះ ផ្ដល់អាទិភាពសហប្រតិបត្តិការដល់ការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏សំខាន់នៅក្នុងការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន COC ដ៏ជាក់ស្ដែង មានសុពលភាព អនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ាននិងចិនក៏ត្រូវធានាការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍អំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) តាមនោះជួយរក្សាសមុទ្រខាងកើតជាតំបន់សមុទ្រនៃសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្លាយជាសសរស្តម្ភថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ដោយស្នើឱ្យអាស៊ាន និងចិនពង្រឹងទំនាក់ទំនងរវាងមជ្ឈមណ្ឌលនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាសបច្ចេកវិទ្យា ជំរុញខ្លាំងនូវការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមរំលឹកខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន រួមជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងរុក្ខកម្មរវាងភាគីទាំងពីរ៕