ព័ត៌មាន

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ឆ្លើយសំណួរពីទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (រូបថត៖ VNA)

ក្នុងឱកាសដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមក្នុងសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងមានសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត (Do Hung Viet) ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានវៀតណាមនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ទាក់ទងនឹងសារៈសំខាន់នៃដំណើរទស្សនកិច្ចសម្រាប់ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។ នេះក៏បង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក៏ដូចជាពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់វៀតណាម។ ការចូលរួមរបស់អគ្គលេខាបក្ស​ ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅក្នុងវេទិកាពហុភាគីធំបំផុតរបស់ពិភពលោកគឺកាន់តែមានសារៈសំខាន់ថែមទៀត ដោយសារឆ្នាំនេះ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ ដែលនាំមកនូវយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ...។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានថ្លែងថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នឹងអញ្ជើញថ្លែងសុន្ទរកថាសំខាន់ ដោយរំពឹងថានឹងសង្កត់ធ្ងន់លើសារនៃការពង្រឹងទំនុកចិត្ត និងធ្វើការរួមគ្នាដើម្បីបើកឱកាសបន្ថែមទៀតសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងការផ្លាស់ប្តូរសំខាន់ៗ របស់ពិភពលោក ឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដែលប្រកបដោយយុត្តិធម៌ និងមនុស្សសាស្ត្រជាង៕


top