កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានរួមវិភាគទានយ៉ាងច្រើន ថែមទាំងរួមជាមួយកងទ័ពនិងប្រជាជនឡាវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ សំដៅដើម្បីទទួលបានជ័យជំនះទាំងស្រុង ក្នុងបដិវត្តន៍ទាំងពីរ៖ ការតស៊ូប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពាន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។
កាលពី ៧០ ឆ្នាំមុន នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៤៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបង្កើតឡើងជាផ្លូវការ។ អនុវត្តន៍តាមប្រសាសន៍របស់លោកប្រធានហូជីមិញ (Ho Chi Minh) ៖“ ជួយប្រជាជននៃប្រទេសមិត្តមានន័យថាជួយខ្លួនឯង” កម្មាភិបាល កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមជាច្រើនជំនន់ ដែលមិនខ្លាចការលំបាកលំបិននៅឡើយទេ គេបានឆ្លងកាត់ឧបសគ្គជាច្រើន ទទួលយករាល់ការលះបង់ សំដៅរួមជាមួយកម្លាំងឡាវ ធ្វើបដិវត្តន៍ នៅប្រទេសឡាវ។
ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៥៣ សកម្មភាពភាគច្រើនគឺគណៈកម្មការស្ម័គ្រចិត្ត ក្រុមកម្លាំងប្រដាប់អាវុធឃោសនា កងអនុសេនាធំឯករាជ្យ កងទ័ពវៀតណាមរួមជាមួយកម្មាភិបាល មន្ដ្រីឡាវធ្វើដំណើរទៅកាន់បណ្តាភូមិ និងបានអនុវត្ត“ បីរួម” ជាមួយប្រជាជន ឃោសនានិងចលនាប្រជាជន ដើម្បីចូលរួមក្នុងការតស៊ូ កសាងមូលដ្ឋាននយោបាយ និងកងកំលាំងប្រដាប់អាវុធ នៅក្នុងតំបន់។ ជាពិសេសជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu ) និងជ័យជំនះជាបន្តបន្ទាប់ខាងយោធាបានបង្កើតរបៀបខ្លាំងសម្រាប់វៀតណាមនិងឡាវ ដែលបន្តទទួលជ័យជំនះលើផ្នែកការទូត ដូច្នេះបង្ខំបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀង Geneve ដណ្តើមសន្តិភាព នៅឥណ្ឌូចិន។