បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសស្រីលង្កា នាថ្ងៃទី២១ ខែមីនា នៅទីក្រុង Colombo អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បាន ទទួលជួបជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage។
អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ជួបធ្វើការជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានស្នើឲ្យបន្ត ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងបក្សទាំងពីរ រួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអនុប្រធាន រដ្ឋសភាបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយស្រីលង្កានូវ បទពិសោធន៍ក្នុងការគ្រប់គ្រង កសាង និងអភិវឌ្ឍប្រទេស ព្រមទាំងបានកត់សម្គាល់ មតិរបស់គណបក្សកុម្មុយនិស្តស្រីលង្កាអំពីការជួយបណ្តុះបណ្តាលកម្មាភិបាលរបស់បក្ស ដោយនិយាយថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តន៍។
រីឯខ្លួនវិញ អគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា លោក Weerasinghe Geeganage បានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមជានិច្ចកាលជាគំរូ និងជា ប្រភពបំផុសគំនិតដ៏ធំធេងសម្រាប់គណបក្សកុម្មុយនិស្ត និងគណបក្សកម្មករជុំវិញ ពិភពលោក។ លោកអគ្គលេខា Weerasinghe Geeganage មានបំណងចង់បន្តពង្រឹង ទំនាក់ទំនងរវាងបក្សទាំងពីរ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងស្រីលង្កា ឡើងកំពស់ថ្មី; ស្នើថា នាពេលខាងមុខ បក្សទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងចែករំលែកបទពិសោធន៍អំពីគោលមាគ៌ា និងគោលនយោបាយក្នុងការកសាងបក្ស៕