ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-យូនីសេហ្វដើម្បីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារវៀតណាម

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា បានទទួលជួបនិងធ្វើការជាមួយលោកស្រី Silvia Danailov ប្រធានតំណាងមូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅប្រទេសវៀតណាម។
ទិដ្ឋភាពនៅជំនួបនេះ។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះកុមារ ហើយចាត់ទុកកុមារជាអាទិភាពចម្បង និងជាធនធានមនុស្សដ៏សំខាន់ដែលសម្រេចលើអនាគតរបស់ប្រទេសជាតិ។ នាពេលខាងមុខ លោកស្រីឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងផ្តល់អាទិភាពដល់ការអនុវត្តភារកិច្ចសំខាន់ៗក្នុងការការពារ ថែទាំ និងអប់រំកុមារ។ ដោយឈរលើមូលដ្ឋានោះ លោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យយូនីសេហ្វបន្តរួមដំណើរ ចែករំលែកបទពិសោធន៍អន្តរជាតិ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយវៀតណាមកែលម្អក្របខ័ណ្ឌស្ថាប័ន និងគោលនយោបាយរបស់ខ្លួន ព្រមទាំងសហការក្នុងការការពារកុមារនៅលើលំហអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើកុមារ ក៏ដូចជាកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់សម្រាប់កុមារផងដែរ។

រីឯខ្លួនវិញ លោកស្រី Silvia Danailov ប្រធានតំណាងយូនីសេហ្វ បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាម ក្នុងនាមជាប្រទេសដំបូងគេនៅអាស៊ី និងជាប្រទេសទីពីរនៅលើពិភពលោកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ ហើយថ្មីៗនេះ បានដាក់ចេញគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តជាច្រើនក្នុងការអនុវត្តសិទ្ធិកុមារ៕


top