ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងសាជីវកម្មជួរមុខរបស់អាមេរិក

បន្តកម្មវិធីការងារនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល លោក Nguyen Hong Dien បានជួបសន្ទនា និងធ្វើការជាមួយថ្នាក់ដឹកនាំនៃសារជីវកម្ម Excelerate Energy, Lockheed Martin, Space X និង Google ។

ក្នុងជំនួបទាំងនេះ រដ្ឋមន្ត្រី Nguyen Hong Dien បានស្នើឱ្យសាជីវកម្មធំៗរបស់អាមេរិក ដូចជា Excelerate, Lockheed Martin, Space X និង Google ដែលមានឥទិ្ធពលខ្លាំង ជួយផ្តល់យោបល់ដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ជូនសាររបស់វៀតណាមថា៖ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក បាននិងកំពុងជំរុញយ៉ាងខ្លាំង ហើយបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយក្រុមហ៊ុនអាមេរិក វិនិយោគ និងធ្វើអាជីវកម្មដោយរលូននៅវៀតណាម។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនឹងនាំមកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រ យូរអង្វែង និងរួមចំណែកកែលម្អតុល្យភាពពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ ភាពសុខដុមរមនា និងនិរន្តរភាពរវាងប្រទេសទាំងពីរ។ វៀតណាមគួរតែត្រូវបានប្រព្រឹត្តដូចជាដៃគូពាណិជ្ជកម្មអាទិភាពរបស់សហរដ្ឋអាមេរិក។ វៀតណាមស្នើឱ្យអាមេរិករួមជាមួយវៀតណាម ខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ ហើយដកវៀតណាមចេញពីបញ្ជី D១ និង D៣ ដែលរឹតបន្តឹងការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់។ ប្រការនេះនឹងរួមចំណែក នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងផងដែរ៕


top