ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណរដ្ឋឆែក

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឆែក Jan Lipavsky ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក។ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណរដ្ឋឆែក - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឆែក Jan Lipavsky ក្នុងជំនួបចង្អៀត (រូបថត៖ Ngoc Bien)
រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឆែក Jan Lipavsky ក្នុងជំនួបចង្អៀត (រូបថត៖ Ngoc Bien)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា Milos Vystricil; ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Jan Lipavsky។ ក្នុងជំនួបទាំងនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមមានបំណង រួមសហការជាមួយសាធារណៈរដ្ឋឆែក បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ - បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន។ ចំពោះភាគីឆែកវិញ ថ្នាក់ដឹកនាំឆែកបានអះអាងថា វៀតណាមជាដៃគូដ៏សំខាន់បំផុតរបស់ឆែកនៅអាស៊ីអាគ្នេយ៍; វាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈកាន់តែសំខាន់របស់វៀតណាម។

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពឆ្លៀតយកប្រយោជន៍ពីកាលានុវត្តភាពនៃ EVFTA ប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់ប្រទេសទាំងពីរក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក; បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងសាធារណៈរដ្ឋឆែក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការតភ្ជាប់ និងស្វែងយល់អំពីទីផ្សារ។

ពីសំណាក់រដ្ឋាភិបាលឆែកបានអះអាងគាំទ្រ EU ក្នុងការដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្រពីវៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ អប់រំ-បណ្តុះបណ្តាល  ពលកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវគោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូត; ទស្សនកិច្ច និងជួបធ្វើការជាមួយសមាគម តំណាងសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកផងដែដ៕


top