ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ថ្លែងមតិ (រូបថត៖ laodongthudo.vn)
នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាម លោក Tran Thanh Man បានបំពេញដំណើរទស្សន កិច្ចការងារនៅសម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម និងគណៈកម្មាធិការសាមគ្គីគ្រិស្ទសាសនាវៀតណាម។
នៅសម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម លោក Tran Thanh Man បានសំដែងគោលបំណងថា ក្នុងឆ្នាំ២០១៨សម្ព័ន្ធសមាគមន៍នឹង រួមសហការល្អជាមួយមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពង្រីក តួនាទីរបស់បណ្ដាបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ ក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំនិងបណ្ដុះបណ្ដាល បរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
ទស្សនាគណៈកម្មាធិការសាមគ្គីគ្រិស្ទសាសនាវៀតណាម លោក Tran Thanh Man មានគោលបំណងថា នាពេលខាងមុខនេះ គណៈកម្មាធិការសាមគ្គីគ្រិស្ទ សាសនាវៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មសំរាប់សហគមន៍គ្រិស្ទសាសនិក ចលនាជនរួមជាតិគ្រិស្ទសាសនិកអនុវត្តឲ្យបានល្អនូវគោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល ដើម្បី កសាងប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម