មកដល់វៀតណាម វៀតណាមមានបេតិកភណ្ឌរូបី បេតិកភណ្ឌអរូបី និង បេតិកភណ្ឌធម្មជាតិ មានចំនួន២៤ បានអង្គការ UNESCO បញ្ចូលជាបេតិកភណ្ឌពិភពលោក។ ក្នុងនោះមានបេតិកភណ្ឌធម្មជាតិ និង បេតិកភណ្ឌវប្បធម៌រូបី (ឈូងហាឡុង (Ha Long) រាជវាំងថាំងឡុង (Thang Long) ប្រជុំរម្មណីយដ្ឋានត្រាងអាន (Trang An) កំផែងរាជវាំងនៃរាជការហូ (Ho) ភង់ញ៉ាគែបាន (Phong Nha Ke Bang) ទីក្រុងបុរាណហ្វេ ទីក្រុងបុរាណហូយអាន ទីសក្ការបុជាមីសើន (My Son) )។ បេតិកភណ្ឌអរូបីចំនួន១២ (ចម្រៀងរាជទ្រព្យរាជវាំងហ្វេ បរិយាកាសវប្បធម៌គោងឃ្មោះតីង្វៀន (Tay Nguyen) ចម្បៀងប្រជាប្រិយក្វាងហ័រ (Quan Ho) ពិធីបុណ្យថាញយ៉ុង (Thanh Giong) ចម្រៀងកាទ្រូ (Ca Tru) ចម្រៀងស្វ័ន (Xoan) ជំនឿបូជាស្តេចហុង (Hung) ជំនឿបូជាព្រះម៉ែវៀតណាម ចម្រៀងប្រជាប្រិយ វីយ៉ាមង៉ែទិញ (Vi Dam Nghe An) ពិធីទាញព្រ័ត្រ ចម្រៀងសិល្បករមិនជំនាញណាមបូ បាយច័យ (Bai Chai) ភូមិភាគកណ្តាល) និង បេតិកភណ្ឌឯកសារចំនួន៤ (ផ្ទាំងសិលាបណ្ឌិតនៅសកលវិទ្យាល័យក្វឹកទឺយ៉ាម (Quoc Tu Giam) ឈើចារឹកនៃរាជការង្វៀន (Nguyen) កម្រងឯកសាររាជការង្វៀន (Nguyen) ផ្ទាំងឈើចារឹកធម៌ព្រះពុទ្ធ នៃនិកាយត្រុកឡឹម (Truc Lam) នៃវត្តវិញខិម (Vinh Khiem) ខេត្តបាក់យ៉ាង (Bac Giang))។
បេតិកភណ្ឌ ប្រសិនបើមិនចាត់ទុកជាសម្បត្តិ នឹងក្លាយជាបេតិកភណ្ឌមរណៈ។ បេតិកភណ្ឌត្រូវរួមចំណែកលើការអភិវឌ្ឍ គឺការពារអភិរក្សបេតិកភណ្ឌបានចីរភាព។ នោះជាគោលការណ៍របស់វៀតណាម ក្នុងបទដ្ឋានអភិវឌ្ឍន៍ទឹកដី។ អំឡុងប៉ុន្មានឆ្នាំកន្លង វៀតណាមបាន និង កំពុងដោះស្រាយសម្រប់ផលប្រយោជន៍ រវាងការអភិរក្ស និង អភិវឌ្ឍន៍ រក្សាបេតិកភណ្ឌ និង អភិវឌ្ឍន៍ទេសចរណ៍ ធានាផលប្រយោជន៍ជូនប្រជាជននៅកន្លែង ដែលមានបេតិកភណ្ឌ។
ទីក្រុងហ្វេមានបេតិកភណ្ឌចំនួន៥។ លម្អិត នៅឆ្នាំ១៩៩៣ ប្រជុំកេរដំណែលទីក្រុងបុរាណហ្វេ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ ឆ្នាំ២០០៣ ចម្រៀងតន្ត្រីរាជវាំងវៀតណាម ជាបេតិកភណ្ឌអរូបី តំណាងមនុស្សជាតិ។ ឆ្នាំ២០០៩ ផ្ទាំងឈើចារឹកនៃរាជការង្វៀន (Nguyen) បានទទួលស្គាល់ ជាបេតិកភណ្ឌឯកសារពិភពលោក។ កម្រងឯកសារនៃរាជការង្វៀន (Nguyen) និង កម្រងកំណាព្យនៅលើស្ថាបត្យកម្មរាជវាំងហ្វេ បានកម្មវិធីអនុស្សាវរីយ៍ការចង់ចាំពិភពលោកតំបន់អាស៊ី - ប៉ាស៊ីហ្វិក នៃអង្គការ UNESCO ទទួលស្គាល់ ជាបេតិកភណ្ឌឯកសារ ក្នុងអំឡុងឆ្នាំ២០១៤ និង ឆ្នាំ២០១៦។ ឆ្នាំ២០១៧ កម្រងឯកសាររដ្ឋបាលនៃរាជការង្វៀន (Nguyen) បន្តបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌឯកសារពិភពលោក។ រូបថត៖ កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរអញ្ជើញទៅទស្សនាបេតិកភណ្ឌពិភពលោកទីសក្ការបូជា មីសើន (My Son) ខេត្តក្វាងណាម (Quan Nam)។ រូបថត៖ កាសែតរូបភាពវៀតណាម
ផ្ទាំងឈើចារឹក វត្តវិញង៉ិម (Vinh Nghiem) ជាបេតិកភណ្ឌឯកសារ ដែលមានអក្សរហាន និង អក្សរណោម និងជាប្រភពឯកសារកម្រ ដ៏មានតម្លៃ សម្រាប់ការស្រាវជ្រាវអភិវឌ្ឍ នៃភាសាវៀតណាម បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌឯកសារតំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១២។ រូបថត៖ កាសែតរូបភាពវៀតណាម
លើកដំបូង បេតិកភណ្ឌចម្រៀងស្វ័ន (Xoan) បញ្ចុះបញ្ចូលឱ្យអង្គការ UNESCO ដាក់ចេញនូវសេចក្តីសម្រេចចិត្តពិសេសមួយ មិនដែលមានតាំងពីមុនមក ប្តូរពិសេសចេញពីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការការពារជាបន្ទាន់ ទៅជាបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាង នៃមនុស្សជាតិនាឆ្នាំ២០១៨។ បេតិកភណ្ឌចម្រៀងស្វ័ន (Xoan) របស់វៀតណាម កំពុងក្លាយជាបាតុភូតមួយនៃបេតិកភណ្ឌ ដែលបានពិភពលោកយកចិត្តទុកដាក់ ស្រាវជ្រាវ និង វាយតម្លៃបញ្ចេញមតិ។ រូបថត៖ កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរអន្តរជាតិ សន្តាប់សំនៀង ទំនុកគោងឃ្មោះតីង្វៀន (Tay Nguyen)។ បរិយាកាសវប្បធម៌គោងឃ្មោះតីង្វៀន (Tay Nguyen) បាន អង្គការ UNESCO ទទួលស្គាល់ជាវណ្ណកម្មនិយាយតសម្តីគ្នា និង អរូបីនៃមនុស្សជាតិឆ្នាំ២០០៥។ រូបថត៖ កាសែតរូបភាពវៀតណាម
|
បរិយាយអំពីបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអះអាងថា៖ ដើម្បីអភិរក្ស និង ពង្រីកនូវតម្លៃនៃបេតិកភណ្ឌប្រកបដោយចីរភាព មិនត្រឹមតែជាបន្ទុកនៃរដ្ឋ នៅទាំងជាបុព្វហេតុនៃមហាជន និង សហគមន៍។ រួមនឹងនោះ ជាតម្រូវការជំរុញខ្លាំងសមាហរណកម្ម រួមប្រាស្រ័យអន្តរជាតិ នៅក្នុងការអភិរក្ស គ្រប់គ្រងបេតិកភណ្ឌ ដើម្បីអត្តចរិតធម្មជាតិនៃបេតិកភណ្ឌ និង វប្បធម៌ជាការរួមប្រាស្រ័យ។ ទន្ទឹមនោះ ត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវការសន្យាជាមួយអង្គការ UNESCO និង អន្តរជាតិ។
“ប្រសិនបើខ្ញុំនៅទីនេះ ដើម្បីតំណាងឱ្យអង្គការ UNESCO នៅប្រចាំនៅវៀតណាម លោកអ្នកក៏ជាអ្នកតំណាងឱ្យតម្លៃ ដែលអង្គការ UNESCO ដែលអាចនាំមកជូនប្រជាជន ក៏ដូចជាលោកអ្នក តាមរយៈការងាររបស់ខ្លួន ទើបជាអ្នកជួយសហគមន៍យល់ដឹងនូវតម្លៃទាំងនោះ”។
ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមលោក Michael Croft ។
|
ក្នុងប៉ុន្មានឆ្នាំកន្លង ការធ្វើអាជីវកម្មបេតិកភណ្ឌដើម្បីអភិវឌ្ឍន៍ទេសចរណ៍ នាំមកនូវប្រភពចំណូលមិនតិចសម្រាប់មូលដ្ឋាន។ ចំនួនភ្ញៀវទេសចរអន្តរជាតិ ក្នុងប្រទេស ដែលបានអញ្ជើញមកទស្សនាបេតិកភណ្ឌនៅប្រទេសវៀតណាម កើនឡើងក្នុងប៉ុន្មានឆ្នាំថ្មី។ ពិសេសគឺ តំបន់បេតិកភណ្ឌមួយចំនួនដូចជា៖ ឈូងសមុទ្រហាឡុង (Ha Long) ប្រជុំបេតិកភណ្ឌទីក្រុងបុរាណហ្វេ ប្រជុំរម្មណីយដ្ឋានត្រាងអាន (Tran An) ទីក្រុងបុរាណត្រាងអាន (Tran An) វត្តហឿង (Huong) សកលវិទ្យាល័យ វ៉ាំងមីវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ជាដើម។
ថ្មីនេះ នៅពិធីអនុស្សាវរីយ៍អបអរសាទរ២០ឆ្នាំ ទីក្រុងបុរណាហូយអាន តំបន់ទីស្ការបូជាមីសើន (My Son) បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក និង អបអរ១០ឆ្នាំ កោះគូឡាវចាម (Cu Lao Cham) ក្រុងហូយអាន បានទទួលស្គាល់ជាតំបន់អភិរក្សជីវសាស្រ្តពិភពលោក លោកលោក នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់៖ “បេតិកភណ្ឌនីមួយៗ មានវត្តមាននៅលើទឹកដីវៀតណាម ជាតឹកតាងមួយអំពីរូបភាពវៀតណាមសមាហរណកម្ម បើកទូលាយ ជ្រាបចូលនូវតម្លៃវប្បធម៌ អរិយធម៌ប្រវត្តិសាស្រ្ត និង អភិវឌ្ឍន៍នៃមនុស្សជាតិ ទីក្រុងមួយក្នុងចំណោមទីក្រុងគំរូ គឺទីក្រុងបុរាណហូយអាន និង តំបន់ទីសក្ការបូជាមីសើន (My Son) នៅខេត្តក្វាងណាម (Quang Nam)៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ កាសែតរូបភាពវៀតណាម