ព័ត៌មាន

ពង្រីកកិច្ចសហប្រតិបតិ្តការរវាងខេត្តក្រុងរបស់វៀតណាមជាមួយខេត្ត Kanagawa របស់ជប៉ុន


 (រូបថត៖ TTXVN) 

 នាព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ​ អនុប្រធានរដ្ឋវៀតណាមលោកស្រី​ Dang Thi Ngoc Thinh បានអញ្ជើញទទួលជួប​គណៈ ប្រតិភូនិងសហគ្រិនមកពីខេត្ត K​anagawa ប្រទេសជប៉ុន ដឹកនាំដោយ​លោក​ Kuroiwa Yuji ទេសាភិបាលខេត្ត K​anagawa ដែលកំពុងមកបំពេញទស្សនកិច្ចការងា​រនៅ​វៀត​ណាម។ 
 
នៅជំនួបនេះ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានស្នើអោយជប៉ុននិងខេត្ត Kanagawa បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគ្រាសនៃប្រទេសទាំងពីរដើម្បីពង្រី​កការវិនិយោគលើវិស័យជាច្រើន ​ជាពិសេស​គឺវិស័យ​ឧស្សាហកម្ម​ច្នៃប្រឌិត​ កសិកម្មនិងអប់រំបណ្ដុះបណ្ដា​ល។ លោកស្រីក៏បានសម្ដែងនូវគោលបំណ​ងថា ប្រទេស​ជប៉ុន​និង​ខេត្ត Kanagawa នឹងបង្កលក្ខណៈងាយស្រួលស​ម្រាប់ប្រជាជន វៀតណាមដែលកំ​ពុង​រស់​នៅ សិក្សា​រៀន​​សូត្រ និងធ្វើការនៅជប៉ុន ដើម្បីរួម​វិភាគទានទៅក្នុងការអភិ​វឌ្ឍនៃ​ប្រទេ​សសាមី។​
 
ចំណែកឯខ្លួនវិញ ទេសាភិបាលខេត្ត Kanagawa លោក Kuroiwa Yuji បានអោយដឹងថា អម​ដំណើរ​លោក​មក​ដល់​វៀត​ណាមលើកនេះ មានតំណាងនៃសហគ្រាស​ចំនួន២៦អង្គភាពនៃខេត្ត​ Kanagawa ​ដែលមាន​គោលបំណង​ចង់ស្វែង​យល់អំពីឱកាសវិនិយោគ និង​ធ្វើអាជីវកម្មនៅ​វៀតណាម។ លោក Yuji អះអាងថា ​អាជ្ញាធរ​ខេត្ត Kanagawa ជានិច្ចកាលបង្កលក្ខណៈងាយស្រួល​សម្រាប់ពលករវៀតណាមដែលទៅធ្វើការ​នៅខេ​ត្ត ព្រម​ទាំង​ជួយឧបត្ថម្ភគាំទ្រ​សហគ្រាសក្នុងតំបន់​ ដែលបណ្ដាក់ទុនចូលមក​វៀតណាម​​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


top