ក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien) (ឃុំដាយអៀន - Dai Yen ស្រុកចឿងមី - Chuong My ទីក្រុងហាណូយ) បានវាយតម្លៃជាចំណុចជោគជ័យមួយក្នុងចំណោមចំណុចជោគជ័យ នៃការបង្វែផ្លាស់ប្តូរសម្ពន្ធសេដ្ឋកិច្ចកសិកម្ម។ ផលិតផលចម្បងសព្វថ្ងៃ រួមមានពងមាន់ សាច់មាន់ និងកូនមាន់ពូជសម្រាប់ទីផ្សារ កំពុងពង្រីកតួនាទីផ្គត់ផ្គង់ឱ្យទីផ្សារហាណូយ និងខេត្តក្រុងជិតខាង នារដូវកាលធ្វើចត្តាឡីស័ក តាមបទបញ្ជាលេខ១៦ របស់រដ្ឋាភិបាល។
ក្រុមហ៊ុនតៀនវៀន (Tien Vien) នារដូវកាលជំងឺកំពុងរាតត្បាត អ្នកធ្វើដំណើរចូលមណ្ឌលកសិដ្ឋានមាន់ សុទ្ធតែត្រូវដើរឆ្លងកាត់បន្ទប់កម្ចាត់មេរោគ ដាក់ស្បែកជើងនៅខាងក្រៅ ពាក់ស្បែកជើងកវែង អាវការពារមេរោគ។ ពងមាន់ទើបចេញពីរោង ក៏ត្រូវបានឆ្លងកាត់បទដ្ឋានត្រួតពិនិត្យ ដោយឧបករណ៍បច្ចេកវិទ្យានាំចូល។ ដូចជា បន្ទាប់ពីបានប្រមូលយកក្នុងថ្ងៃ ពួកគាត់ត្រូវបែកពងមាន់និងលាងសម្អាតដោយទឹកមានជាតិឧស្មនអូហ្សូន ធ្វើប្រព្រឹត្តកម្មឧស្មនអូហ្សូន សម្ងួតពងមាន់ និងសុក្រិតវគ្គវេច្ចខ្ចប់។ នៅលើថង់ខ្ចប់ពងមាន់ស្អាតតៀនវៀន (Tien Vien) សុទ្ធតែមានព័ត៌មានគ្រប់គ្រាន់ អំពីថ្ងៃវេចខ្ចប់និងកាលផុតកំណត់។ បន្ទាប់ពីធ្វើដំណាក់កាលខាងលើបានរួចរាល់ ផលិតផលនឹងបានបញ្ជូនទៅផ្សារទំនើប ភោជនីយដ្ឋាន សហគ្រាសច្នៃស្បៀងអាហារ។
បានដឹងថាប៉ុន្មានឆ្នាំកន្លងហើយ ក្រុមហ៊ុនតៀនវៀន (Tien Vien) បានសហការចិញ្ចឹមសត្វ ចែកចាយផលិតផលតាមប្រព័ន្ធគ្មានចន្លោះ សម្រាប់កសិដ្ឋានចិញ្ចឹមសត្វជាង៣០ នៅលើភូមិសាស្រ្តស្រុកចឿងមី (Chuong My)។ ស្តង់ដារនីយកម្មបទដ្ឋានចិញ្ចឹមសត្វលើគ្រប់ប្រព័ន្ធ ធានាបានគុណភាព និងផលិតផលដទៃដំណាលគ្នា។ ហេដ្ឋារចនាសម្ពន្ធតំបន់កែច្នៃ វេចខ្ចប់ផលិតផលពងមាន់ កម្លាំងផលិត២០០.០០០គ្រាន់ក្នុងមួយថ្ងៃ។ ផលិតផលឆ្លើយតបគ្រប់គ្រាន់នូវតម្រូវការខាងអនាម័យពេទ្យសត្វ និងសុវត្ថិភាពស្បៀងអាហារ។