ព័ត៌មាន

ផ្សារលក់ទំនិញសម្រាប់បុណ្យតេតវៀតណាមនៅកម្ពុជាមានសកម្មភាពយ៉ាងអ៊ូអរ

នៅសល់រយៈពេល ៣ សប្តាហ៍ទៀតទើបដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៣ ប៉ុន្តែនៅតាមដងផ្លូវដ៏មមាញឹកជាច្រើនក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ទីផ្សារទំនិញ និងផលិតផលសម្រាប់បម្រើតម្រូវការរបស់អាណិកជនមានសកម្មភាពយ៉ាងអ៊ូអរសប្បាយ។
  លោក Nguyen Duc Tinh ជនជាតិវៀតណាមនៅភ្នំពេញម្នាក់ ទៅទិញទំនិញដើម្បីរៀបចំបុណ្យតេត ។(រូបថត៖ Van Do/VOV-ភ្នំពេញ)  

ក្រៅពីការដាក់តាំងទំនិញនៅលើធ្នើ តាមផ្សារទំនើប និងហាងនានា  ក៏តុបតែងកន្លែងលក់ទំនិញដែលគួរឲ្យចាប់អារម្មណ៍ ដែលពោរពេញទៅដោយពណ៌នៃនិទាឃរដូវ។

នៅផ្សារទំនើប Vinamart លើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ត្រង់ផ្លូវចូល មានលក់ទំនិញជាច្រើនមុខ ដែលមានរសជាតិនៃបុណ្យតេតវៀតណាម។ លោក  Ngo Van Dinh អ្នកគ្រប់គ្រងផ្សារទំនើប Vinamart បានឲ្យដឹងថា៖ “Vinamart បានរួមជាមួយដៃគូវៀតណាម ត្រៀមរៀបចំទំនិញគ្រប់ប្រភេទ ដើម្បីបម្រើតម្រូវការទិញទំនិញក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។ ជាពិសេស មុខម្ហូបដែលមានរសជាតិបុណ្យតេតវៀតណាម ដូចជា ដំណាប់  នំអន្សម     ប្រតិទិនវៀតណាម ឬកន្ត្រកអំណោយគ្រប់ប្រភេទ”។

ពុំបានឈប់សម្រាកយូរថ្ងៃនោះទេ ប៉ុន្តែសហគមន៍ជនវៀតណាមនៅកម្ពុជានៅតែរក្សាទំនៀមទម្លាប់អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីរបស់ប្រជាជាតិ។ ដើម្បីឆ្លើយតបនឹងតម្រូវការម្ហូបអាហារក្នុងអំឡុងពេលបុណ្យតេត ភោជនីយដ្ឋាន Hoa Sen ក្នុងរាជធានីភ្នំពេញកំពុងរៀបចំជាបន្ទាន់នូវការបញ្ជាទិញអាហារបុណ្យតេត។ ទោះបីជាតម្លៃទំនិញទាំងអស់នៅឆ្នាំនេះមានទំនោរកើនឡើងបន្តិចបើធៀបនឹងឆ្នាំមុន ប៉ុន្តែគ្រប់គ្នាសប្បាយចិត្តនឹងការចង់រៀបចំពិធីបុណ្យចូលឆ្នាំវៀតណាមឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីជិត ៣ ឆ្នាំនៃការរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។លោក Nguyen Duc Tinh ជនជាតិវៀតណាមនៅភ្នំពេញម្នាក់បានចែករំលែកថា៖ “ក្នុងអំឡុងចុងឆ្នាំ ខ្ញុំចង់ទៅផ្សារទំនើប ដើម្បីទិញទំនិញវៀតណាមមួយចំនួន សម្រាប់តុបតែង និងប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេត។ ខ្ញុំឃើញថាឆ្នាំនេះទំនិញមានលក្ខណៈពេញលេញជាងរាល់ឆ្នាំ មានច្រើនប្រភេទសម្រាប់ខ្ញុំជ្រើសរើស”។

សម្របនឹងបរិយាកាសនៃការរៀបចំបុណ្យតេត ហាងលក់គ្រឿងតុបតែងលម្អ ផ្កា និងដើមឈើ Bonsai ក្នុងរាជធានីភ្នំពេញ ក៏កំពុងមមាញឹករៀបចំទំនិញ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕


top