ព័ត៌មាន

ផ្សព្វ​ផ្សាយ​សារ​អំពីប្រទេសវៀត​ណាមកំពុង​ឈាន​ចូល​យុគសម័យនៃការអភិវឌ្ឍន៍ថ្មី​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ មានសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា​។

អនុរដ្ឋមន្ត្រីការបរទេស លោក ដាំង ហ្វាងយ៉ាង។ រូបថត៖ VNA

 

ក្នុងបទសម្ភាសមុនដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីការបរទេស លោក ដាំង ហ្វាងយ៉ាង បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៤ និងការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ ដំណើរទស្សនកិច្ចបានបង្ហាញពីសាររបស់វៀតណាមមួយកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍន៍ សមាហរណកម្មយ៉ាងសកម្មជាមួយអន្តរជាតិ។

ការដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលួម និងថ្លែងមតិនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ក្នុងបរិបទដែលវៀតណាមនិងអង្គការសហប្រជាជាតិឆ្ពោះទៅអបអរសាទរខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងកាទូត (១៩៧៧-២០២៧) បន្តអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះពហុភាគីនិយម តួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ វៀតណាមក៏នឹងចែករំលែកបទពិសោធន៍បន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi Moi) (១៩៨៦-២០២៦) និងការរួមចំណែកផ្តួចផ្តើមគំនិតស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបច្ចេកវិទ្យា។

នៅសហរដ្ឋអាមេរិក ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្តែង និងនិរន្តរភាព។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដា ត្រូវបានរំពឹងថា នឹងបង្កើតសន្ទុះថ្មី ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត (AI) គ្រឿងអេឡិចត្រូនិក ថាមពលស្អាត និងការអភិវឌ្ឍធនធានមនុស្ស៕


top