
ស្តង់ទំនិញវៀតណាមនៅពិធីបុណ្យទាក់ទាញភ្ញៀវជាច្រើនមកទស្សនា (រូបថត៖TTXVN)
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ កម្មាភិបាលនៃបណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួមមានក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំនៅ អ.ស.ប ស្ថានកុងស៊ុល មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មវៀតណាម រួមទាំងនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងញូវយ៉កបានចូលរួមពិធីបុណ្យខែបេតិកភ័ណ្ឌអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរៀបចំឡើង នៅសកលវិទ្យាល័យ Stony Brook ទីក្រុងញូវយ៉ក់។ចូលរួមពិធីបុណ្យនេះមាន ប្រទេសនិងតំបន់ដែនដីចំនួន ១១ ។
នៅព្រឹត្តិការណ៍នេះ ក្រុមតំណាងវៀតណាមបានឧទ្ទេសនាមជាមួយទស្សនិកជនអំពីរមណីយដ្ឋាននានារបស់វៀតណាមអំពីអាវផាយទំនិញសិប្បកម្ម វិចិត្រសិល្បៈ តែកាហ្វេនិងឈូតសំដែងសិល្បៈដោយឧបករណ៍តូរ្យតន្ត្រី ប្រពៃណី។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ឲ្យដឹងថានេះជាឆ្នាំទី៩ហើយដែលវៀតណាមចូលរួមពិធីបុណ្យខែបេតិកភ័ណ្ឌអាស៊ី-ប៉ាស៊ីហ្វិក។ក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំនៅ អ.ស.ប នឹងជូនចំនួនទឹកប្រាក់ពីការលក់ទំនិញចំពោះមូលនិធិជួយឧបត្ថម្ភកុមារស៊ីរីក្នុងបណ្ដាសកម្មភាពមនុស្សធម៌ដែលត្រូវបានបំផុសឡើងដោយអ.ស.ប៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម