ខិតខំប្រឹងប្រែងផ្សព្វផ្សាយ ឧទ្ទេសនាមកាសែតរូបភាពវៀតណាម ទៅដល់មិត្តភក្តិអន្តរជាតិ នៃការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅប្រទេសនានាដូចជា អង់គ្លេស រុស្សី អាមេរិក អាហ្វ្រិកខាងត្បូង ចិន គុយបា ម៉ុកស៊ីក។ល។ ការឆ្លើយតបសម្រាប់អ្នកអាននៅគ្រប់ទ្វីបទាំង៥ ដូចជាជំរុញបន្ថែមកម្លាំងសម្រាប់អ្នកបាន និង កំពុងបំពេញបេសកកម្ម៖ នាំយករូបភាពវៀតណាមចេញទៅជាមួយនឹងមិត្តភក្តិអន្តរជាតិ។
ខិតខំប្រឹងប្រែងផ្សព្វផ្សាយ ឧទ្ទេសនាមកាសែតរូបភាពវៀតណាម ទៅដល់មិត្តភក្តិអន្តរជាតិ នៃការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅប្រទេសនានាដូចជា អង់គ្លេស រុស្សី អាមេរិក អាហ្វ្រិកខាងត្បូង ចិន គុយបា ម៉ុកស៊ីក។ល។ ការឆ្លើយតបសម្រាប់អ្នកអាននៅគ្រប់ទ្វីបទាំង៥ ដូចជាជំរុញបន្ថែមកម្លាំងសម្រាប់អ្នកបាន និង កំពុងបំពេញបេសកកម្ម៖ នាំយករូបភាពវៀតណាមចេញទៅជាមួយនឹងមិត្តភក្តិអន្តរជាតិ។
ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)
អ្នកកាសែត ង្វៀន មិញហើប (Nguyen Thi Minh Hop) ប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងឡុងដ៍ ជូនអំណោយកាសែតរូបភាពវៀតណាម ចំពោះលោកអគ្គលេខាធិការនៃអង្គការនាវាចរណ៍អន្តរជាតិ (IMO) Arsenio Dominguez នៅទីស្តីការ IMO ទីក្រុងឡុងដ៍។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ឆ្នាំ២០២១ យើងខ្ញុំតាមដានព័ត៌មាន នៅលើបណ្តាញទូរទស្សន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម រំភើបពេលឃើញភ្ញៀវមកចូលរួមព្រឹត្តិការណ៍ ជំនួបវៀតណាមនៅ Newhaven មកទស្សនាអង្គតាំងពិព័រណ៍ ដៃកាន់កាសែតរូបភាពវៀតណាម ភាសាអង់គ្លេស។ ពិភាក្សាជាមួយនឹងប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ នៅទីក្រុងឡុងដ៍ ង្វៀន ធីមិញហើប (Nguyen Thi Minh Hop) បានឱ្យដឹងថា ការិយាល័យបានសហការជាមួយនឹងស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រអង់គ្លេស រៀបចំការតាំងពិព័រណ៍ ជូនកាសែតរូបភាពវៀតណាម ដល់អ្នកអំណាន។ អក្សរប៉ុន្មានឃ្លានៅលើបណ្តាញ Facebook របស់បងស្រី៖ “កាសែតរូបភាពវៀតណាមលក់ដាច់ដូចបង្គាស្រស់” បានធ្វើឱ្យយើងខ្ញុំកក់ក្តៅចិត្តជាខ្លាំង ក្នុងស្ថានភាពការិយាល័យនិពន្ធ កំពុងមមាញឹកនឹងការងារ នៅអំឡុងពេលគម្លាតសង្គម ដោយសារជម្ងឺកូវិដ - ១៩។
ង្វៀន ធីមិញហើប (Nguyen Thi Minh Hop) នៅចែករំលែកការឆ្លើយតបនៃអ្នកអំណាន ពេលអានកាសែតរូបភាពវៀតណាមថា “ដូចជាកំពុងវង្វេងក្នុងដំណើរស្វែងយល់អំពីស្ថាននាមទេសចរណ៍ទាក់ទាញរបស់វៀតណាម។
Washington (អាមេរិក)
នៅប៉ែកខាងនោះទ្វីប អ្នកកាសែត ឌាំង ធីធូហៀន (Dang Thi Thu Huyen) ប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ Washington (អាមរិក) អាណាត្តិកាល២០១៧ - ២០២១ រៀបរាប់ថា កាសែតរូបភាពវៀតណាម ជាអំណោយមិនអាចខ្វះ សម្រាប់ទុកប្រគល់ជូនអ្នកជំនាញការ នៅពេលទៅសម្ភាសន៍ ដើម្បីឧទ្ទេសនាមអំពីប្រទេសវៀតណាមមួយ សកម្ម ពិពិធសម្បូរបែបលក្ខណៈវប្បធម៌។ ម្យ៉ាងវិញទៀត ធូហៀន (Thu Huyen) និង ការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Washingon តែងតែសហការនឹងស្ថានទូតវៀតណាម ប្រចាំនៅអាមេរិក រៀបចំការតាំងពិព័រណ៍ ឧទ្ទេសនាម ជូនកាសែតរូបភាពវៀតណាម នៅតាមផ្សារណាត់ ទិវាវប្បធម៌វៀតណាម និង ទិវាវប្បធម៌បណ្តាប្រទេសអាស៊ាន។ល។ អ្នកអំណានកាន់កាសែតរូបភាពវៀតណាម សុទ្ធតែសរសើររូបស្អាត ខ្លឹមសារពិស្តា និង វិសេស។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ហ្វាង ស៊ីគឿង (Hoang Sy Cuong)ប្រគល់កាសែតរូបភាពវៀតណាម ជូនអនុរដ្ឋមន្រ្តីការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង Kenneth Morolong ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ឆ្នាំ ទិវាបុណ្យជាតិ នៃប្រទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤) នៅរដ្ឋធានី Pretoria ប្រទេសសាធារណរដ្ឋ អាហ្វ្រិកខាងត្បូង។ រូបថត៖ ហ៊ុងមិញ អ្នកសារព័ត៌មានវៀតណាមនៅអាហ្វ្រិកខាងត្បូង។
La Habana (គុយបា)
អ្នកសារព័ត៌មាន ឡេ ធូហៀន (Le Thu Hien) ការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅ La Habana (គុយបា) អាណាត្តិកាល ២០១៦ - ២០២១ បែរជាមានរបៀបផ្សព្វផ្សាយពិសេស នៅផ្សារណាត់សៀវភៅអន្តរជាតិ La Habana ឆ្នាំ២០១៦។ វៀតណាម ជាភ្ញៀវកិត្តិយស ដូចនេះការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាមបានសហការនឹងទីភ្នាក់ងារសារព័ត៌មាន Prensa Latina រៀបចំដោយឡែកមួយថ្ងៃដើម្បីឧទ្ទេសនាមកាសែតរូបភាពវៀតណាមជាភាសាអេស្ប៉ាញ។ ថ្ងៃឧទ្ទេសនាមទាក់ទាញប្រជាជនគុយបាចូលរួមយ៉ាងកុះករ។ អ្នកអំណានគុយបាបានឱ្យដឹងថា ពួកគាត់បានធ្វើបច្ចុប្បន្នភាពបន្ថែមនូវចំណេះដឹង អំពីវៀតណាមបច្ចុប្បន្ន ធ្វើឱ្យកម្រាស់ឡើងនូវការយល់ដឹងអំពីវប្បធម៌ សេដ្ឋកិច្ច ប្រជាជន និង សិល្បៈវៀតណាម។
ក្រៅពីនោះ ក្នុងនាមជាអ្នកតំណាងកាសែតរូបភាពវៀតណាមប្រចាំនៅគុយបា រៀងរាល់ខែ ធូហៀន (Thu Hien) នៅតែសម្រិតសម្រាំងសន្សំ ផ្ញើជូនកាសែត១០ក្បាលសម្រាប់សាលាបឋមសិក្សា នៅជិតទីស្តីការការិយាល័យ។ បងស្រីឱ្យដឹងថា អ្នកគ្រូចូលចិត្តអានកាសែតរូបភាពវៀតណាម ពឹងលើនោះ អ្នកគ្រូមានបន្ថែមអត្ថបទបង្រៀនរស់រវើក សម្រាប់សិស្សសាលា អំពីប្រទេសវៀតណាម នៅចម្ងាយពាក់កណ្តាលទ្វីប ជាទីកន្លែងដែលថ្នាក់ដឹកនាំជាទីគោរព នៃពួកគាត់បានពោលនូវឃ្លាអមតៈមួយថា “ដើម្បីប្រទេសវៀតណាម គុយបាអាចលំបង់សាច់ឈាមរបស់ខ្លួន”។
កាសែតរូបភាពវៀតណាមតាំងពិព័រណ៍ នៅការិយាល័យស្ថានទូតកិត្តិយសវៀតណាម នៅទីក្រុង Dublin ប្រទេស Ireland ទាក់ទាញការយកចិត្តទុកដាក់នៃអ្នកអំណាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កាសែតរូបភាពវៀតណាម ភាសាអេស្ប៉ាញ លេខខែកញ្ញា ឆ្នាំ២០២៤ បានប្រគល់ជូនគណៈប្រតិភូនៃសិក្ខាសាលាអន្តជាតិប្រចាំឆ្នាំ “បក្ស និង សង្គមថ្មីមួយ លើកទី២៨នៅទីក្រុង Mexico City។ រូបថត៖ ឯកសារ
Pretoria (អាហ្វ្រិកខាងត្បូង)
ទើបមកដល់ថ្មីៗ និងទទួលភារកិច្ចការងារ ជាប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ Pretoria (អាហ្វ្រិកខាងត្បូង) លោកស្រីឡាយ ហុងមិញ (Lai Hong Minh) បានដាក់មកតាមកាសែតរូបភាពវៀតណាមទើបបោះពុម្ពថ្មី ទុកសម្រាប់ជូនតួអង្គដែលខ្លួនសម្ភាសន៍ នៅព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូង (ថ្ងៃទី១ ខែសីហា) និង ទិវាកេរដំណែលអាហ្វ្រិកខាងត្បូង (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១)។ អំណោយរួមមានកាសែតរូបភាពវៀតណាមនៅក្នុងនោះ បានអ្នកទទួលពេញចិត្តជាខ្លាំង។ នៅក្នុងសារផ្ញើការិយាល័យនិពន្ធ ឡាយ ហុងមិញ (Lai Hong Minh) ចែករំលែក៖ “ពេលជូនអំណោយ ខ្ញុំឧទ្ទេសនាមនេះជាស្នាដៃបោះពុម្ពការទូត របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ សន្តាប់ ខ្ញុំឧទ្ទេសនាមរូបភាពប្រជាជន និង ទឹកដីវៀតណាម នៅលើទំព័រកាសែតរូបភាពវៀតណាម មិត្តភក្តិជាច្រើន ភ្ញាក់ផ្អើល និង ចូលចិត្ត វៀតណាមពិតជាដូច្នេះ វៀតណាមស្អាតណាស់!”។ អ្នកអំណានជាច្រើន បាននិយាយជាមួយហុងមិញ (Hong Minh) ថា អានការសែតរូបភាពវៀតណាម ហាក់ដូចជាបានទៅទេសចរណ៍នៅវៀតណាម ជំនួបប្រជាជនវៀតណាម និង ពិសាម្ហូបវៀតណាមដោយផ្ទាល់។
ម្តាយរបស់អ្នកកាសែត ឡាយ ហុងមិញ (Lai Hong Minh) ធ្លាប់បំពេញការងារជាច្រើនឆ្នាំនៅកាសែតរូបភាពវៀតណាម។ វ័យកុមារ បងស្រីបានផ្សារភ្ជាប់នឹងថ្ងៃតាមម្តាយទៅធ្វើការ មើលពូៗនៅការិយាល័យនិពន្ធលាងរូបថត អានផ្ទៀងសំណៅពុម្ព អាន maket។ ហេតុនេះ ការផ្សព្វផ្សាយកាសែតរូបភាពវៀតណាម ពេលមានឱកាស នឹងមកដល់ដោយរបៀបមួយធម្មតា និងកក់ក្តៅយ៉ាងនេះ។
អ្នកកាសែត ឡេ ធីតឹមហាំង (Le Thi Tam Hang) ប្រគល់កាសែតរូបភាពវៀតណាម ជូននាយកមជ្ឈមណ្ឌលអាស៊ាន នៅសកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ MGIMO ចំណុះក្រសួងការបរទេសរុស្ស៊ី Ekaterina Koldunova។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីក្រុងប៉េកាំង (ចិន)
និយាយអំពីការផ្សព្វផ្សាយ ឧទ្ទេសនាមកាសែតរូបភាព មិនអាចមិនរំលឹកដល់អ្នកកាសែត ហា ធីទឿងធូ (Ha Thi Tuong Thu) អតីតប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងប៉េងកាំង (ចិន) អាណាត្តិកាល (២០១៣ - ២០១៦)។ ធ្លាប់បំពេញការងារនៅកាសែតរូបភាពវៀតណាម មុនពេលទៅបំពេញការងារនៅក្រៅប្រទេស ហា ធីទឿងធូ (Ha Thi Tuong Thu) មានទស្សនាទានថា “កាសែតរូបភាពជាអំណោយ “ជាដើមចំនៃរឿងរ៉ាវ” ដែលអ្នកសារព័ត៌មាននៅក្រៅប្រទេស តែងតែដាក់ទៅតាមខ្លួនពេលទៅសម្ភាសន៍ ចូលរួមព្រឹត្តិការណ៍។ ចាប់ពីឆ្នាំ២០១៣ នៅពេលទៅទីក្រុងប៉េកាំងទទួលភារកិច្ច បងស្រីបានផ្ញើសំបុត្រស្នើអគ្គនាយកនិពន្ធកាសែតរូបភាពវៀតណាម សូមផ្តល់ជូនបន្ថែមកាសែត២០ក្បាលទៀត ជារៀងរាល់ខែ។ អ្នកកាសែត ទឿងធូ (Tuong Thu) សំណេះសំណាល៖ “ឃើញខ្ញុំសម្ពាយកាសែតរូបភាព និង ឧបករណ៍ធ្វើការជាច្រើន នៅពេលទៅបំពេញការងារម្តងៗ ក្រុមការងារសុទ្ធតែងឿងឆ្ងល់ ហើយយល់ថាការងារនេះ “គឺមិនចាំបាច់”។ យ៉ាងនេះ ខ្ញុំក៏មិនដែលអៀនខ្មាស់ ខ្ញុំសប្បាយចិត្តពេលបានចែករំលែកកាសែតរូបភាពវៀតណាមទៅដល់មនុស្សគ្រប់គ្នា”។
ប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅហុងកុង ម៉ាក់ ធីឡៀន (Mac Thi Luyen) (ខាងស្តាំ) ឧទ្ទេសនាមកាសែតរូបភាពវៀតណាម ជាមួយនឹងភ្ញៀវចូលរួមផ្សារណាត់សៀវភៅហុងកុង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
ចេះតែដូច្នោះ រង្វង់ដៃដ៏វែងបាននាំកាសែតរូបភាពវៀតណាម ទៅគ្រប់ទីកន្លែង រឿងរ៉ាវនៃអ្នកសារព័ត៌មានប្រចាំបរទេស នៅទ្វីបទាំង៥ និង ការឆ្លើយតបរបស់អ្នកអានដូចជាកម្លាំងជំរុញបន្ថែមសម្រាប់អ្នកធ្វើកាសែតរូបភាពបច្ចុប្បន្ន បានបន្ថែមទឹកចិត្ត កម្លាំងច្នៃប្រតិដ្ឋ ដើម្បីទស្សនាវដ្តីមួយថ្ងៃកាន់តែពិរោះជាង ស្អាតជាង ក្នុងដំណើរមាគ៌ាយូអង្វែងនៃការផ្សព្វផ្សាយរូបភាពវៀតណាម ជូនដល់មិត្តភក្តិអន្តរជាតិ៕
- ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
- បច្ចេកទេស ក្រាហ្វិក៖ ហឿងថាវ
- ប្រែសម្រួល៖ រីកើង