ព័ត៌មាន

ផ្សព្វផ្សាយពីតំបន់ដីភាគខាងជើងបំផុតនៃមាតុភូមិ នៅពិធីបុណ្យផ្កាបាក់វីត​

ក្រោមប្រធានបទ «សូរសំឡេងពីតំបន់ភ្នំថ្ម» ពិធីបុណ្យ​ផ្កាបាក់វីត លើកទី១២ ឆ្នាំ២០២៦ បានបើកជាផ្លូវការ ​នាយប់ថ្ងៃទី២៥ ខែតុលា នៅទីលានយុវជន ក្នុង​ឃុំដុងវ៉ាន់ ខេត្តទ្វៀនក្វាង។

ពិធីបុណ្យផ្កាបាក់វីតឆ្នាំ ២០២៦​។ រូបថត៖ Duc Tho/TTXVN

ព្រឹត្តិការណ៍នេះ មានគោលបំណងផ្សព្វផ្សាយសម្រស់ធម្មជាតិ និងវប្បធម៌របស់បណ្តា​ជនជាតិ ជំរុញការអភិវឌ្ឍទេសចរណ៍ និងផ្សព្វផ្សាយរូបភាពតំបន់ខ្ពង់រាបថ្មដុងវ៉ាន់ ទៅកាន់ភ្ញៀវទេសចរ​ទាំង​ជាតិ និងអន្តរជាតិ។​

កម្មវិធីនេះរួមមានផ្នែកពិធីកិច្ច និងផ្នែក​​បុណ្យជាមួយនឹងការសម្តែងសិល្បៈវិសេសវិសាល ដែលរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនានូវវប្បធម៌ប្រពៃណី និងសិល្បៈសហសម័យ ដោយពណ៌នាអំពីសម្រស់ធម្មជាតិ ប្រជាជន អត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិភាគតិច និងកម្លាំងរស់ថ្មីនៃតំបន់ដីភាគខាងជើងបំផុតនៃមាតុភូមិ​។

ចាប់ពីខែតុលា ដល់ចុងខែធ្នូ ឆ្នាំ ២០២៦ សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាច្រើននឹងបន្ត​ប្រព្រឹត្តទៅចំនៅតាម​បណ្តា​ឃុំ​ក្នុង​តំបន់ខ្ពង់រាបថ្មដុងវ៉ាន់ ។ ភ្ញៀវទេសចរនឹងមានឱកាសចូលរួមក្នុងសកម្មភាពទេសចរណ៍សហគមន៍ ការផ្លាស់ប្តូរវប្បធម៌ ល្បែងប្រជាប្រិយ ការសម្តែងសិប្បកម្មប្រពៃណីដូចជា ការត្បាញក្រណាត់​ទេសឯក ការជ្រលក់ពណ៌ស្វាយ ការប៉ាក់​ចរបាប់ ជាងដែក ស្វែងយល់ពីម្ហូបអាហារ​ក្នុងស្រុក ទទួល​បទពិសោធន៍ធ្វើនំពីផ្កាបាក់វិត និង​ស្វែងយល់អំពី​ទម្លាប់កសិកម្ម​នៅលើជម្រាលថ្ម៕​


top