ផ្លែទន្លាប់សម្ងួតដាឡាត (Dalat) 29/02/2020 រៀងរាល់ឆ្នាំឱ្យតែដល់ខែតុលារហូតទៅ ចម្ការផ្លែទន្លាប់នៅក្រុងដាឡាត (Dalat) ចូលរដូវផ្លែទន្លាប់ទុំក្រហមស្អាតដូចជា បង្កៀងគោមតូចច្រមិចរាប់រយពាន់ អុជបញ្ចេញពន្លឺ ក្រោមវាយោបោកបក់។ ហើយនេះ ក៏ជាឱកាសសម្រាប់ក្រុមគ្រួសារ នៅតំបន់ភ្នំមមាញឹកចូលរដូវប្រមូលផល ធ្វើផ្លែទន្លាប់សម្ងួតក្រោមខ្យល់អាកាស ដែលជាផលិតផលពិសេសប្រចាំតំបន់ក្រុងដាឡាត (Dalat)។ ផ្លែទន្លាប់ដាឡាត (Dalat) ជាប្រភេទផ្លែមូល ទុំមានពណ៌ក្រហម ពិសាស្រួយ រសផ្អែមត្រជាក់។ នេះជាប្រភេទដំណាំតំបន់ត្រូពិក សាំនឹងធាតុអាកាសត្រជាក់ ដូចនេះទើបមានវត្តមាននៅក្រុងដាឡាត (Dalat) តាំងពីរយូរ មានអ្នកខ្លះយល់ឃើញថាដំណាំនេះ បានជនជាតិបារាំងនាំយកមកដាំ ចាប់តាំងពីដើមសតវត្សរ៍ទី២០។ មុននេះ ផ្លែទន្លាប់បានដាំឆ្លាស់តែជាមួយនឹងប្រភេទដំណាំផ្សេងៗ ឬដាំទុកធ្វើជាលម្អរ។ រដូវផ្លែទន្លាប់ទុំតែងអូសបន្លាយចាប់បីខែកក្កដា រហូតដល់ខែធ្នូ ប៉ុន្តែទុំស្រុះនៅចម្លោះខែតុលានិងខែវិច្ឆិកា ដើមនីមួយៗតែងផ្តល់ផ្លែស្រស់ ចាប់ពី១ទៅដល់២០០គីឡូក្រាមក្នុងមួយដើម។ ក្រោយមក អ្នកស្រុកដាឡាត (Dalat)ឃើញថាពូជដើមនេះ ងាយដាំ ផ្លែច្រើន រសជាតិឆ្ងាញ់ ដូចនេះក៏ដាំកាន់តែច្រើនទៅ ចម្បងយកផ្លែស្រស់ ឬធ្វើតំណាប់ មានពេលទុំច្រើនពេក ទុកជ្រុះចោល ក៏ដឹងទុកធ្វើអ្វីដែរ។ មកដល់ឆ្នាំ២០១៧ ដោយសារមានការជំនួយពីអង្គការ JICA និងអ្នកឯកទេសជប៉ុន គណៈកម្មការប្រជាជនក្រុងដាឡាត (Dalat) ទើបផ្តើមរៀបចំវគ្គសិក្សាហ្វឹកហាត់ របៀបធ្វើច្នៃផ្លែទន្លាប់សម្ងួត តាមបែបបច្ចេកវិទ្យាជប៉ុន ជូនសម្រាប់អ្នកស្រុក។ ពូជផ្លែទន្លាប់នៅក្រុងដាឡាត (Dalat) មានផ្លែធំ រសជាតិផ្អែម ទុកសម្រាប់ច្នៃជាផលិតផលពិសេសប្រចាំតំបន់ ផ្លែទន្លាប់សម្ងួត។ រូបថត៖ ថាញហ្វ័រ ផ្លែទន្លាប់ដាឡាត (Dalat) តែងទុំស្រុះនៅអំឡុងខែតុលា រហូតដល់ខែវិចិ្ឆកា នេះជាពេលវេលាសមស្រប់ សម្រាប់ប្រមូលផល ច្នៃធ្វើជាផលិតផលពិសេសប្រចាំតំបន់ផ្លែទន្លាប់សម្ងួត។ រូបថត៖ ថាញហ្វ័រ ផ្លែទន្លាប់ស្រស់ ទើបនឹងប្រមូលផល ទុកសម្រាប់ធ្វើជាផលិតផលពិសេសប្រចាំតំបន់ទន្លាប់សម្ងួត។ រូបថត៖ ថាញហ្វ័រ ច្នៃបឋម ចិតសម្អាតសំបកផ្លែទន្លាប់ស្រស់ មុនពេលយកទៅព្យួរហាលខ្យល់។ រូបថត៖ ថាញហ្វ័រ បទដ្ឋានច្នៃបឋមផ្លែទន្លាប់ បានធ្វើទៅតាមលំដាប់។ រូបថត៖ ត្រឹនថាញយ៉ាង ផ្លែទន្លាប់ បន្ទាប់ពីច្នៃបឋម ចិតសម្អាតសំបកដាក់លើផ្លាន យកទៅសម្ងួត។ រូបថត៖ ត្រឹនថាញយ៉ាង ផ្លែទន្លាប់ព្យួរនៅទីលំហើយ ដើម្បីមានគុណភាពល្អបំផុត។ រូបថត៖ ត្រឹនថាញយ៉ាង ភ្ញៀវទេសចរពិសាផលិតផលពិសេសប្រចាំតំបន់ផ្លែទន្លាប់សម្ងួត។ រូបថត៖ ត្រឹនថាញយ៉ាង ភ្ញៀវទេសចរថតរូបក្បែរចម្ការផ្លែទន្លាប់ទុំក្រហម។ រូបថត៖ ត្រឹនថាញយ៉ាង បន្ទាប់ពីផលិតសាកល្បងប្រកបដោយជោគជ័យប៉ុន្មានលើក ឃើញថាផ្លែទន្លាប់សម្ងួតជាផលិតផលគុណភាព មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូច្នេះសហករណ៍និងប្រជាជនមួយចំនួន ចាប់ផ្តើមកសាងពាណិជ្ជសញ្ញាផលិតផលផ្លែទន្លាប់សម្ងួត ព័ត៌មាន អាសយដ្ឋាន តែមឆែករកប្រភពដើមប្រាកដប្រជា ធានាអនាម័យសុវត្ថិភាពស្បៀងអាហារ។ ដើម្បីផលិតផលផ្លែទន្លាប់សម្ងួត ក្លាយជាផលិតផលពិសេសប្រចាំតំបន់ ដាឡាត (Dalat) បានអភិវឌ្ឍន៍តំបន់ឯកទេស ច្នៃផលិតផលផ្លែទន្លាប់មួយចំនួន ដូចជាផ្លូវខែសាញ (Khe Sanh) ផ្លូវទ្រេវវៀតវឿង (Trieu Viet Vuong) ត្រាយម៉ាត (Trai Mat) តំបន់ជើងភ្នំ Mimosa ឃុំស្វឹនទ្រឿង (Xuan Truong) នៃក្រុងដាឡាត (Dalat) ឆ្ងាយជាងនេះបន្តិច មានទីរួមស្រុកនៅស្រុកដើនយឿង (Don Duong) ជាដើម។ អាសយដ្ឋានផលិតកម្មនិងអាជីវកម្មផ្លែទន្លាប់សម្ងួតល្បីឈ្មោះមួយចំនួននៅក្រុងដាឡាត (Dalat)។ - មូលដ្ឋានចម្ការផ្លែទន្លាប់ ឡេវឹន (Le Van) លេខ៤៥ ផ្លូវខ្វែសាញ (Khe Sanh) ក្រុងដាឡាត (Dalat)។ - មូលដ្ឋានផ្លែទន្លាប់សម្ងួត ត្រាមហាញ (Tram Hanh) លេខ០០៧/១ ផ្លូវត្រាមហាញម៉ោក (Tram Hanh) ឃុំត្រាមហាញ (Tram Hanh) ក្រុងដាឡាត (Dalat)។ - សហករណ៍សេវាកសិកម្មទូទៅ ដឹកឡាងកូវដឹក (Dat Lang Cau Dat) ភូមិដឹតឡាង (Dat Lang) ឃុំស្វឹនទ្រឿង (Xuan Truong ) ក្រុងដាឡាត (Dalat)។ - ប្រព័ន្ធផ្សារទំនើបផលិតផលពិសេសប្រចាំតំបន់ដាឡាត (Dalat) L'angfarm Store មានហាងលក់ចំនួន៣០ នៅក្រុងដាឡាត (Dalat) ហូជីមិញ ញ៉ាត្រា (Nha Trang) ក្រុងដាណាំង ខេត្តវូងតាវ (Vung Tau)។ ផ្លែទន្លាប់នៅទីនេះ បានដាំបែបធម្មជាតិ មិនប្រើថ្នាំកម្ចាត់សត្វល្អិត ពេលផ្លែទុំប្រមូលផលរួច លាងស្អាត ចិតសំបក យកទៅដាក់ក្នុងបន្ទប់គ្មានបាក់តេរី ចុងក្រោយបង្អស់ គឺយកផ្លែទន្លាប់ចេញទៅព្យួរក្នុងរោង។ ផ្លែបានចងព្យួរដោយខ្សែអំបោះ ចន្លោះគ្នាប្រហែល២០ ទៅដល់២៥សង់ទីម៉ែត្រ ទុកឱ្យខ្យល់ធម្មជាតិបកសម្ងួតសន្សឹមៗ។ ព្យួរប្រហែលពី២០ទៅដល់២៥ថ្ងៃ ផ្លែនឹងរួញស្ងួតដោយបាត់ទឹក ប៉ុន្តែនៅតែរក្សាបានរសជាតិក្លិនក្រអូប បរិមាណជាតិស្ករធម្មជាតិនៅក្នុងផ្លែ។ ជួបធាតុអាកាសអំណោយផល ផ្លែស្រស់ប្រហែល៦គីឡូក្រាម នឹងធ្វើបានជាផ្លែសម្ងួត១គីឡូក្រាម។ ពេលផ្លែទន្លាប់ស្ងួតត្រូវតាមសំណូមពរ ពួកគាត់នឹងវេចខ្ចប់បើតខ្យល់ចេញពីថង់ បិទផ្លាក នាំចេញទៅប្រើប្រាស់។ ផ្លែទន្លាប់សម្ងួត បើធ្វើត្រូវតាមបច្ចេកទេស នឹងមានពណ៌ក្រហមជាំចាប់ចិត្ត ទុកយូរឡើងជាតិស្ករធម្មជាតិពណ៌សនៅពីក្រៅ មានរសជាតិឈ្ងុយឆ្ងាញ់ជាង បើប្រៀបនឹងពេលទើបនឹងសម្ងួតរួច។ ផ្លែទន្លាប់សម្ងួតពិសាស្វិត មានរសជាតិផ្អែមត្រជាក់ ក្លិនក្រអូបធម្មជាតិ ដោយគ្មានប្រើជាតិរក្សា តម្លៃពី៣៥០ ទៅដល់៥០០ពាន់ដុង ក្នុងមួយគីឡូក្រាម តាមប្រភេទនីមួយៗ។ ផលិតផលអាចទុកយូរឡើងដល់មួយឆ្នាំ ប្រសិនបើរក្សទុកត្រូវរបៀប។ ទីផ្សារប្រើប្រាស់ចម្បង គឺទីក្រុងហូជីមិញ ខេត្តខាញហ្វ័រ (Khanh Hoa) ក្រុងដាណាំង។ល។ រយៈពេលបុណ្យចូលឆ្នាំថ្មីវៀតណាម តម្រូវការប្រើប្រាស់ច្រើន ដូច្នេះការផ្គត់ផ្គង មិនអាចគ្រប់នឹងតម្រូវការ។ សព្វថ្ងៃនេះ ប្រសិនបើអញ្ជើញមកដល់ក្រុងដាឡាត (Dalat) ត្រូវចំនឹងរដូវប្រមូលផលផ្លែទន្លាប់ទុំ អំឡុងពេលខែតុលា រហូតដល់ខែវិច្ឆិកា ភ្ញៀវទេសចរអាចអញ្ជើញទៅកាន់អាសយដ្ឋានផលិតផ្លែទន្លាប់សម្ងួត ដើម្បីស្វែងរកទិញប្រភេទផលិតផលនេះ ទុកធ្វើជាជំនូន ក្រៅពីនោះ នៅមានឱកាសបានទស្សនាចម្ការផ្លែទន្លាប់ទុំក្រហមឆ្អៅ បន្ទំតែលតោលស្រស់ស្អាត នៅក្បែរចង្កេះខ្ពង់រាប ក៏ដូចជាស្វែងយល់របៀបអ្នកស្រុកដាឡាត (Dalat) បានខិតខំផលិតចេញនូវផលិតផលពិសេសប្រចាំតំបន់ ដែលមានភាពល្បីល្បាញនេះ៕ អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ត្រឹនថាញយ៉ាង ថាញហ្វ័រ

រៀងរាល់ឆ្នាំឱ្យតែដល់ខែតុលារហូតទៅ ចម្ការផ្លែទន្លាប់នៅក្រុងដាឡាត (Dalat) ចូលរដូវផ្លែទន្លាប់ទុំក្រហមស្អាតដូចជា បង្កៀងគោមតូចច្រមិចរាប់រយពាន់ អុជបញ្ចេញពន្លឺ ក្រោមវាយោបោកបក់។ ហើយនេះ ក៏ជាឱកាសសម្រាប់ក្រុមគ្រួសារ នៅតំបន់ភ្នំមមាញឹកចូលរដូវប្រមូលផល ធ្វើផ្លែទន្លាប់សម្ងួតក្រោមខ្យល់អាកាស ដែលជាផលិតផលពិសេសប្រចាំតំបន់ក្រុងដាឡាត (Dalat)។ ផ្លែទន្លាប់ដាឡាត (Dalat) ជាប្រភេទផ្លែមូល ទុំមានពណ៌ក្រហម ពិសាស្រួយ រសផ្អែមត្រជាក់។ នេះជាប្រភេទដំណាំតំបន់ត្រូពិក សាំនឹងធាតុអាកាសត្រជាក់ ដូចនេះទើបមានវត្តមាននៅក្រុងដាឡាត (Dalat) តាំងពីរយូរ មានអ្នកខ្លះយល់ឃើញថាដំណាំនេះ បានជនជាតិបារាំងនាំយកមកដាំ ចាប់តាំងពីដើមសតវត្សរ៍ទី២០។ មុននេះ ផ្លែទន្លាប់បានដាំឆ្លាស់តែជាមួយនឹងប្រភេទដំណាំផ្សេងៗ ឬដាំទុកធ្វើជាលម្អរ។ រដូវផ្លែទន្លាប់ទុំតែងអូសបន្លាយចាប់បីខែកក្កដា រហូតដល់ខែធ្នូ ប៉ុន្តែទុំស្រុះនៅចម្លោះខែតុលានិងខែវិច្ឆិកា ដើមនីមួយៗតែងផ្តល់ផ្លែស្រស់ ចាប់ពី១ទៅដល់២០០គីឡូក្រាមក្នុងមួយដើម។ ក្រោយមក អ្នកស្រុកដាឡាត (Dalat)ឃើញថាពូជដើមនេះ ងាយដាំ ផ្លែច្រើន រសជាតិឆ្ងាញ់ ដូចនេះក៏ដាំកាន់តែច្រើនទៅ ចម្បងយកផ្លែស្រស់ ឬធ្វើតំណាប់ មានពេលទុំច្រើនពេក ទុកជ្រុះចោល ក៏ដឹងទុកធ្វើអ្វីដែរ។ មកដល់ឆ្នាំ២០១៧ ដោយសារមានការជំនួយពីអង្គការ JICA និងអ្នកឯកទេសជប៉ុន គណៈកម្មការប្រជាជនក្រុងដាឡាត (Dalat) ទើបផ្តើមរៀបចំវគ្គសិក្សាហ្វឹកហាត់ របៀបធ្វើច្នៃផ្លែទន្លាប់សម្ងួត តាមបែបបច្ចេកវិទ្យាជប៉ុន ជូនសម្រាប់អ្នកស្រុក។ ពូជផ្លែទន្លាប់នៅក្រុងដាឡាត (Dalat) មានផ្លែធំ រសជាតិផ្អែម ទុកសម្រាប់ច្នៃជាផលិតផលពិសេសប្រចាំតំបន់ ផ្លែទន្លាប់សម្ងួត។ រូបថត៖ ថាញហ្វ័រ ផ្លែទន្លាប់ដាឡាត (Dalat) តែងទុំស្រុះនៅអំឡុងខែតុលា រហូតដល់ខែវិចិ្ឆកា នេះជាពេលវេលាសមស្រប់ សម្រាប់ប្រមូលផល ច្នៃធ្វើជាផលិតផលពិសេសប្រចាំតំបន់ផ្លែទន្លាប់សម្ងួត។ រូបថត៖ ថាញហ្វ័រ ផ្លែទន្លាប់ស្រស់ ទើបនឹងប្រមូលផល ទុកសម្រាប់ធ្វើជាផលិតផលពិសេសប្រចាំតំបន់ទន្លាប់សម្ងួត។ រូបថត៖ ថាញហ្វ័រ ច្នៃបឋម ចិតសម្អាតសំបកផ្លែទន្លាប់ស្រស់ មុនពេលយកទៅព្យួរហាលខ្យល់។ រូបថត៖ ថាញហ្វ័រ បទដ្ឋានច្នៃបឋមផ្លែទន្លាប់ បានធ្វើទៅតាមលំដាប់។ រូបថត៖ ត្រឹនថាញយ៉ាង ផ្លែទន្លាប់ បន្ទាប់ពីច្នៃបឋម ចិតសម្អាតសំបកដាក់លើផ្លាន យកទៅសម្ងួត។ រូបថត៖ ត្រឹនថាញយ៉ាង ផ្លែទន្លាប់ព្យួរនៅទីលំហើយ ដើម្បីមានគុណភាពល្អបំផុត។ រូបថត៖ ត្រឹនថាញយ៉ាង ភ្ញៀវទេសចរពិសាផលិតផលពិសេសប្រចាំតំបន់ផ្លែទន្លាប់សម្ងួត។ រូបថត៖ ត្រឹនថាញយ៉ាង ភ្ញៀវទេសចរថតរូបក្បែរចម្ការផ្លែទន្លាប់ទុំក្រហម។ រូបថត៖ ត្រឹនថាញយ៉ាង បន្ទាប់ពីផលិតសាកល្បងប្រកបដោយជោគជ័យប៉ុន្មានលើក ឃើញថាផ្លែទន្លាប់សម្ងួតជាផលិតផលគុណភាព មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូច្នេះសហករណ៍និងប្រជាជនមួយចំនួន ចាប់ផ្តើមកសាងពាណិជ្ជសញ្ញាផលិតផលផ្លែទន្លាប់សម្ងួត ព័ត៌មាន អាសយដ្ឋាន តែមឆែករកប្រភពដើមប្រាកដប្រជា ធានាអនាម័យសុវត្ថិភាពស្បៀងអាហារ។ ដើម្បីផលិតផលផ្លែទន្លាប់សម្ងួត ក្លាយជាផលិតផលពិសេសប្រចាំតំបន់ ដាឡាត (Dalat) បានអភិវឌ្ឍន៍តំបន់ឯកទេស ច្នៃផលិតផលផ្លែទន្លាប់មួយចំនួន ដូចជាផ្លូវខែសាញ (Khe Sanh) ផ្លូវទ្រេវវៀតវឿង (Trieu Viet Vuong) ត្រាយម៉ាត (Trai Mat) តំបន់ជើងភ្នំ Mimosa ឃុំស្វឹនទ្រឿង (Xuan Truong) នៃក្រុងដាឡាត (Dalat) ឆ្ងាយជាងនេះបន្តិច មានទីរួមស្រុកនៅស្រុកដើនយឿង (Don Duong) ជាដើម។ អាសយដ្ឋានផលិតកម្មនិងអាជីវកម្មផ្លែទន្លាប់សម្ងួតល្បីឈ្មោះមួយចំនួននៅក្រុងដាឡាត (Dalat)។ - មូលដ្ឋានចម្ការផ្លែទន្លាប់ ឡេវឹន (Le Van) លេខ៤៥ ផ្លូវខ្វែសាញ (Khe Sanh) ក្រុងដាឡាត (Dalat)។ - មូលដ្ឋានផ្លែទន្លាប់សម្ងួត ត្រាមហាញ (Tram Hanh) លេខ០០៧/១ ផ្លូវត្រាមហាញម៉ោក (Tram Hanh) ឃុំត្រាមហាញ (Tram Hanh) ក្រុងដាឡាត (Dalat)។ - សហករណ៍សេវាកសិកម្មទូទៅ ដឹកឡាងកូវដឹក (Dat Lang Cau Dat) ភូមិដឹតឡាង (Dat Lang) ឃុំស្វឹនទ្រឿង (Xuan Truong ) ក្រុងដាឡាត (Dalat)។ - ប្រព័ន្ធផ្សារទំនើបផលិតផលពិសេសប្រចាំតំបន់ដាឡាត (Dalat) L'angfarm Store មានហាងលក់ចំនួន៣០ នៅក្រុងដាឡាត (Dalat) ហូជីមិញ ញ៉ាត្រា (Nha Trang) ក្រុងដាណាំង ខេត្តវូងតាវ (Vung Tau)។ ផ្លែទន្លាប់នៅទីនេះ បានដាំបែបធម្មជាតិ មិនប្រើថ្នាំកម្ចាត់សត្វល្អិត ពេលផ្លែទុំប្រមូលផលរួច លាងស្អាត ចិតសំបក យកទៅដាក់ក្នុងបន្ទប់គ្មានបាក់តេរី ចុងក្រោយបង្អស់ គឺយកផ្លែទន្លាប់ចេញទៅព្យួរក្នុងរោង។ ផ្លែបានចងព្យួរដោយខ្សែអំបោះ ចន្លោះគ្នាប្រហែល២០ ទៅដល់២៥សង់ទីម៉ែត្រ ទុកឱ្យខ្យល់ធម្មជាតិបកសម្ងួតសន្សឹមៗ។ ព្យួរប្រហែលពី២០ទៅដល់២៥ថ្ងៃ ផ្លែនឹងរួញស្ងួតដោយបាត់ទឹក ប៉ុន្តែនៅតែរក្សាបានរសជាតិក្លិនក្រអូប បរិមាណជាតិស្ករធម្មជាតិនៅក្នុងផ្លែ។ ជួបធាតុអាកាសអំណោយផល ផ្លែស្រស់ប្រហែល៦គីឡូក្រាម នឹងធ្វើបានជាផ្លែសម្ងួត១គីឡូក្រាម។ ពេលផ្លែទន្លាប់ស្ងួតត្រូវតាមសំណូមពរ ពួកគាត់នឹងវេចខ្ចប់បើតខ្យល់ចេញពីថង់ បិទផ្លាក នាំចេញទៅប្រើប្រាស់។ ផ្លែទន្លាប់សម្ងួត បើធ្វើត្រូវតាមបច្ចេកទេស នឹងមានពណ៌ក្រហមជាំចាប់ចិត្ត ទុកយូរឡើងជាតិស្ករធម្មជាតិពណ៌សនៅពីក្រៅ មានរសជាតិឈ្ងុយឆ្ងាញ់ជាង បើប្រៀបនឹងពេលទើបនឹងសម្ងួតរួច។ ផ្លែទន្លាប់សម្ងួតពិសាស្វិត មានរសជាតិផ្អែមត្រជាក់ ក្លិនក្រអូបធម្មជាតិ ដោយគ្មានប្រើជាតិរក្សា តម្លៃពី៣៥០ ទៅដល់៥០០ពាន់ដុង ក្នុងមួយគីឡូក្រាម តាមប្រភេទនីមួយៗ។ ផលិតផលអាចទុកយូរឡើងដល់មួយឆ្នាំ ប្រសិនបើរក្សទុកត្រូវរបៀប។ ទីផ្សារប្រើប្រាស់ចម្បង គឺទីក្រុងហូជីមិញ ខេត្តខាញហ្វ័រ (Khanh Hoa) ក្រុងដាណាំង។ល។ រយៈពេលបុណ្យចូលឆ្នាំថ្មីវៀតណាម តម្រូវការប្រើប្រាស់ច្រើន ដូច្នេះការផ្គត់ផ្គង មិនអាចគ្រប់នឹងតម្រូវការ។ សព្វថ្ងៃនេះ ប្រសិនបើអញ្ជើញមកដល់ក្រុងដាឡាត (Dalat) ត្រូវចំនឹងរដូវប្រមូលផលផ្លែទន្លាប់ទុំ អំឡុងពេលខែតុលា រហូតដល់ខែវិច្ឆិកា ភ្ញៀវទេសចរអាចអញ្ជើញទៅកាន់អាសយដ្ឋានផលិតផ្លែទន្លាប់សម្ងួត ដើម្បីស្វែងរកទិញប្រភេទផលិតផលនេះ ទុកធ្វើជាជំនូន ក្រៅពីនោះ នៅមានឱកាសបានទស្សនាចម្ការផ្លែទន្លាប់ទុំក្រហមឆ្អៅ បន្ទំតែលតោលស្រស់ស្អាត នៅក្បែរចង្កេះខ្ពង់រាប ក៏ដូចជាស្វែងយល់របៀបអ្នកស្រុកដាឡាត (Dalat) បានខិតខំផលិតចេញនូវផលិតផលពិសេសប្រចាំតំបន់ ដែលមានភាពល្បីល្បាញនេះ៕ អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ត្រឹនថាញយ៉ាង ថាញហ្វ័រ