ព័ត៌មាន

ផ្លែគូលេនវៀតណាមរដូវឆ្នាំ២០២៥ មកដល់ទីផ្សារបារាំង

នាថ្ងៃទី ២ មិថុនា ផ្លែគូលេនស្រស់ដំបូងគេនៃរដូវឆ្នាំ ២០២៥ ជាង ២ តោនពីប្រទេសវៀតណាម បានមកដល់អាកាសយានដ្ឋាន Charles de Gaulle នៃប្រទេសបារាំង។
អតិថិជនបានភ្លក់ផ្លែគូលេនដំបូងគេបង្អស់រដូវឆ្នាំ ២០២៥ របស់វៀតណាម (រូបថត៖ Thu Ha)

ជាមួយនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ ផ្លែគូលេនពីតំបន់ដី Thanh Ha (Hai Duong) បានមានវត្តមានលើធ្នើរនៅផ្សារទំនើប Cho Viet-បារាំង។ លោក Nguyen Van Nam តំណាងសហគ្រាស Cho Viet-បារាំង ដែលជាអង្គភាពនាំចូលផ្លែគូលេន ដោយផ្ទាល់ពីប្រទេស វៀតណាមបានចែករំលែកថា ទាំងបារាំងនិងវៀតណាមកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការដោះស្រាយរាល់បញ្ហាតាំងពីការវេចខ្ចប់ ការរក្សាទុករហូតដល់ការត្រួតពិនិត្យគុណភាព ការត្រួតពិនិត្យយ៉ាងដិតដល់ពីទំហំផ្លែ ទៅពណ៌... គោលដៅឆ្នាំនេះគឺចង់បានផ្លែគូលេនវៀតណាមប្រមាណ ២០ តោនទៅដល់ទីផ្សារបារាំង។ អ្នកស្រី Gyldan Percy ដែលជាអតិថិជនក្នុងស្រុក មិនអាចលាក់បាំងការភ្ញាក់ផ្អើល និងរីករាយរបស់ខ្លួនបានឡើយ នៅពេលដែលបានទទួលទានផ្លែគូលេនពីប្រទេសវៀតណាម ហើយបាននិយាយថា ផ្លែគូលេនវៀតណាមមានសាច់ទន់ ផ្អែមខ្លាំងណាស់៕


top