ខេត្ត កាម៉ៅ កំណត់គោលដៅកសាងកងជួរកម្មាភិបាលជនជាតិភាគតិច មានលក្ខណៈ សម្បត្តិ ប្រជាប្រិយភាពនិងលទ្ធភាពគ្រប់គ្រាន់ ក្លាយជាអាជីពដើម្បីឆ្លើយតបភារកិច្ចក្នុងស្ថានភាពថ្មី។ ជាពិសេស សង្កត់ធ្ងន់លើការភ្ជាប់គោលដៅអភិវឌ្ឍប្រភពធនធានមនុស្សនេះ ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រពហុសមសភាគប្រកបដោយចីរភាពនៅមូលដ្ឋាន។ ទាំងនេះត្រូវបានចាត់ទុកថាជាជំហានមានលក្ខណៈយុទ្ធសាស្ត្រក្នុងគោល បំណងលើកកម្ពស់សុពលភាពគ្រប់គ្រងរដ្ឋនិងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលលើភូមិសាស្ត្រខេត្ត។
ការងារគិតគូរការអប់រំ អភិវឌ្ឍប្រភពធនធានមនុស្សតែងតែត្រូវបានខេត្ត កាម៉ៅ យកចិត្តទុកដាក់ ផ្តោតជាសំខាន់ ជាពិសេសគឺនៅតាមមូលដ្ឋានមានបងប្អូនជនជាតិច្រើន។លើកស្ទួយលទ្ធផលទាំងឡាយដែលសម្រេចបាននាពេលខាងមុខ នាយិកាមន្ទីរជនជាតិសាសនាខេត្ត កាម៉ៅ លោកស្រី ង្វៀន ធូទឺ ឲ្យដឹងថា អង្គភាពបន្តសម្របសម្រួលនិងអនុវត្តការងារអភិវឌ្ឍប្រភពធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ លើកកម្ពស់គុណភាពអប់រំនិងថែទាំសុខភាពជូនបងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាព ផ្តោតសំខាន់លើការអភិវឌ្ឍកងជួរកម្មាភិបាល អ្នករដ្ឋការសាធារណៈ អ្នករដ្ឋការស៊ីវិលដែលជាជនជាតិភាគតិចជាដើម។ ទន្ទឹមនឹងនោះ អង្គភាពម្ចាស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថលក្នុងការគ្រប់គ្រងរដ្ឋអំពីកិច្ចការជនជាតិនិងសាសនា លើកកម្ពស់ប្រសិទ្ធភាពកំណែទម្រង់រដ្ឋបាល តាមដាន វាយតម្លៃការអនុវត្តបណ្តាគោលនយោបាយជនជាតិ ។ល។
ខេត្ត កាម៉ៅ តែងតែយកចិត្តទុកដាក់ ផ្តោតសំខាន់ដល់ការអភិវឌ្ឍប្រភពធនធានមនុស្សនិងវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់បងប្អូនជនជាតិ។អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ ង៉ូ វូថាំង សង្កត់ធ្ងន់ថា កំណត់ការអនុវត្តគោលនយោបាយជនជាតិជាភារកិច្ចនយោបាយដ៏សំខាន់ មានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង រយៈពេលកន្លងទៅ ខេត្តបានអនុវត្តកម្មវិធីគោលដៅជាតិនិងសេចក្តីសម្រេច ផែនការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទាន់ពេលវេលា មានប្រសិទ្ធភាព។ រួមជាមួយនឹងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ខេត្ត កាម៉ៅ បានរួមបញ្ចូល អនុវត្តកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រជាច្រើនជូនបងប្អូនជនជាតិ។ ផ្តើមពីកម្មវិធី គម្រោងខាងលើបានជួយឱ្យជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ មានជំហានអភិវឌ្ឍជាវិជ្ជមានទាំងអំពីសម្ភារៈនិងស្មារតី។
ទិដ្ឋភាពតំបន់ជនបទខេត្ត កាម៉ៅ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ កិច្ចការជនជាតិគឺជាបញ្ហាយុទ្ធសាស្ត្រ យូរអង្វែង មានអត្ថន័យដ៏សំខាន់ពិសេសក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រក្សាស្ថិរភាពនយោបាយ - សង្គមនិងអភិវឌ្ឍប្រទេសជាតិ។ ឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ដោយមានតម្រូវការកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារកិច្ចការជនជាតិរបស់ខេត្តត្រូវការមានការកំណត់ទិសដៅជាក់ស្តែង មានប្រយោជន៍ ធ្វើនវានុវត្តន៍ខ្លាំងក្លាថែមទៀតអំពីការគិត វិធីសាស្រ្ត របៀបធ្វើមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍរបស់សង្គម។ ព្រោះហេតុដូច្នោះ នាពេលខាងមុខ ផ្នែកជនជាតិនិងសាសនារបស់ខេត្តបន្តបញ្ជ្រាបការយល់ដឹងទស្សនៈរបស់បក្សយ៉ាងស៊ីជម្រៅអំពីកិច្ចការជនជាតិ លើកកម្ពស់គុណភាពធ្វើសេនាធិការ ធានាគោលការណ៍ គោលនយោបាយត្រូវបានអនុវត្តស៊ីចង្វាក់នឹងគ្នាទាំងស្រុង ផ្សារភ្ជាប់នឹងភាពជាក់ស្តែង កៀរគរនិងដាក់ដំណើរការយ៉ាងស៊ីចង្វាក់នឹងគ្នាទាំងស្រុង ប្រកបដោយប្រសិទ្ធភាពបណ្តាប្រភពកម្លាំងរបស់មជ្ឈិមនិងមូលដ្ឋានដើម្បីវិនិយោគលើការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច។
ខេត្ត កាម៉ៅ កំណត់គោលដៅកសាងកងជួរកម្មាភិបាលជនជាតិភាគតិចមានលក្ខណៈសម្បត្តិ ប្រជាប្រិយភាពនិងលទ្ធភាពគ្រប់គ្រាន់និងក្លាយជាអាជីព។
យន្តូបនីយកម្មក្នុងផលិតកម្មរួមចំណែកនាំមកនូវទិដ្ឋភាពអភិវឌ្ឍដល់ភូមិស្រុកតំបន់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត កាម៉ៅ។ផ្នែកអនុវត្តបណ្តាកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាព កសាងយន្តការ គោលនយោបាយដើម្បីអភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព បង្កើតការងារធ្វើមានស្ថិរភាព លើកកម្ពស់ប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាជនគ្រប់ជ្រុងជ្រោយ។ ស្របពេលនោះដែរ ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម ប្រើវិទ្យាសាស្ត្របច្ចេកវិទ្យា ភ្ជាប់ជាមួយនឹងបរិវត្តកម្មឌីជីថល ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់បម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមជាដើម៕