ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស នៅឆ្នាំ ២០៣០ថា ផ្លូវល្បឿនលឿនជាង ៥០០០ គីឡូម៉ែត្រនឹងដាក់ឱ្យដំណើរការ។
ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស នៅឆ្នាំ ២០៣០ថា ផ្លូវល្បឿនលឿនជាង ៥០០០ គីឡូម៉ែត្រនឹងដាក់ឱ្យដំណើរការ។ នាពេលថ្មីនេះ សន្និបាតមជ្ឈិមលើកលើកទី ៦ ទើបបានបញ្ចប់និងសន្និដ្ឋានថា សំណើនូវផែនការមេថ្នាក់ជាតិត្រូវយកចិត្តទុកដាក់លើការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិជាមូលដ្ឋាន។
គម្រោងផ្លូវល្បឿនលឿន វ៉ឹនដូន (Van Don) - ម៉ុងកាយ (Mong Cai) ត្រូវបានដាក់ឱ្យដំណើរការ ដែលនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងអន្តរតំបន់ និងក្នុងតំបន់អាស៊ាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ
យោងតាមផែនការមេ អាទិភាពមួយក្នុងចំណោមអាទិភាពដែលត្រូវដាក់បញ្ចូលក្នុងផលប័ត្រវិនិយោគ គឺផ្លូវល្បឿនលឿនដែល បង្កើតបណ្តាញផ្លូវល្បឿនលឿនអន្តរតំបន់ និងបង្កើតឆ្អឹងខ្នងនៃប្រព័ន្ធផ្លូវជាតិ។ ក្នុងនោះ គោលដៅសំខាន់មួយគឺផ្តោតលើការបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៣.៨៤១ គីឡូម៉ែត្រ នៅឆ្នាំ ២០៣០។
នៅឆ្នាំ ២០៥០ បណ្តាញផ្លូវល្បឿនលឿននេះនឹងត្រូវបានបញ្ចប់ជាមូលដ្ឋានចំនួន ៤១ ខ្សែផ្លូវដែលមានប្រវែងសរុបប្រហែល ៩.០១៤ គីឡូម៉ែត្រ រួមទាំងខ្សែផ្លូវចំនួន ២ ពីខាងជើងដល់ខាងត្បូង។ ខ្សែផ្លូវល្បឿនលឿនពីខាងជើងដល់ខាងត្បូង តាមទិសខាងកើត៖ ពីខេត្ត ឡាងសើន (Lang Son) – ខេត្ត កាម៉ាវ (Ca Mau) ខ្សែផ្លូវល្បឿនលឿនខាងជើង - តំបន់នរតី; ខ្សែផ្លូវល្បឿនលឿនចំនួន ១៤ ក្នុងភាគខាងជើង; ខ្សែផ្លូវចំនួន ១០ នៅភាគកណ្តាល - តំបន់ តីង្វៀន (Tay Nguyen) ខ្សែផ្លូវចំនួន ១០ នៅភាគខាងត្បូង ដែលមានប្រវែងប្រហែល ១២៩០ គីឡូម៉ែត្រដែលមានគន្លងផ្លូវពី ៤ - ១០; ផ្លូវក្រវាត់ក្រុងចំនួន ៣ នៃរដ្ឋធានីហាណូយ; ផ្លូវក្រវ៉ាត់ក្រុងចំនួន២ នៃទីក្រុងហូជីមិញ។
ជាមួយនឹងគោលដៅនោះ លោកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងម្តងហើយម្តងទៀត ដើម្បីជំរុញ និងដោះស្រាយការលំបាក និងឧបសគ្គសម្រាប់ការងារកសាងផ្លូវល្បឿនលឿនពីខាងជើង-ខាងត្បូង។
នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) ធ្លាប់បានចែករំលែកថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ យើងបានដាក់ពង្រាយផ្លូវល្បឿនលឿនត្រឹមតែជាង ១០០០ គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្នុងអាណត្តិនេះ យើងត្រូវបញ្ចប់កសាងផ្លូវល្បឿនលឿនមានប្រវែងជិត ២០០០ គីឡូម៉ែត្រ។ បើគ្មានការប្តេជ្ញាចិត្ត មិនផ្លាស់ប្តូរគំនិត វិធីសាស្រ្ត មធ្យោបាយ ការរៀបចំការអនុវត្ត ការជំរុញ និងការត្រួតពិនិត្យនោះ គឺមិនអាចបញ្ចប់កិច្ចការនេះបានទេ។
នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្ត ភូថ (Phu Tho) នាយករដ្ឋមន្ត្រី លោកផាមមិញជីញ (Pham Minh Chinh) និងគណៈប្រតិភូបានអញ្ជើញមកពិនិត្យគម្រោងសាងសង់ផ្លូវល្បឿនលឿន ទៀនក្វាង (Tuyen Quang) - ភូថ (Phu Tho) ដែល តភ្ជាប់ជាមួយផ្លូវល្បឿនលឿន ហាណូយ (Ha Noi) -ឡាវកាយ (Lao Cai) (ដំណាក់កាលទី១)។ រូបថត៖ យឿងយ៉ាង/VNA
ការទម្លុះភាពទល់ច្រកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ធគមនាគម រួមទាំងគមនាគមក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ថាមពល ទូរគមនាគមន៍ ជាដើម ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើតច្រករបៀងសេដ្ឋកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធជាព្រមៗគ្នា និងទំនើបក្នុងតំបន់ស្នូល និងកំណើននៃតំបន់សេដ្ឋកិច្ចសំខាន់ៗ។
យោងតាមក្រសួងគមនាគម ដឹកជញ្ជូន តម្រូវការដើមទុនវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវល្បឿនលឿនរហូតដល់ ២០៣០ គឺប្រហែល ៨១៣ ពាន់ពាន់លានដុង។ ដោយឡែកក្នុងអំឡុងពេល ២០២១-២០២៥ ត្រូវការដើមទុនវិនិយោគប្រហែល ៣៩៣ ពាន់ពាន់លានដុង ដែលក្នុងនោះដើមទុនមិនមែនថវិកាសរុបចំនួន ១៥៣,៥ ពាន់ពាន់លានដុង។
យោងតាមលោក ហ័ង វ៉ាន់កឿង (Hoang Van Cuong) - សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភា ដើម្បីវិនិយោគលើប្រព័ន្ធផ្លូវល្បឿនលឿន ចាំបាច់ត្រូវធ្វើពិពិធកម្មទម្រង់វិនិយោគ។ ជាពិសេស រដ្ឋត្រូវដើរតួនាទីនាំមុខ ដឹកនាំក្នុងការអំពាវនាវរកដើមទុនក្រៅថវិកា។
ប្រទេសនិមួយដែលចង់អភិវឌ្ឍឲ្យលឿននិងនិរន្តរភាពត្រូវតែជ្រើសរើសគោលដៅត្រឹមត្រូវ។ ផែនការមេថ្នាក់ជាតិប្រកបដោយចក្ខុវិស័យ និងលទ្ធភាពអនុវត្តនឹងរួមចំណែកក្នុងការកំណត់វិធីល្អបំផុត ប្រសិទ្ធភាពបំផុត និងលឿនបំផុត ដើម្បីសម្រេចបាននូវគោលដៅសម្រាប់ការអភិវឌ្ឍន៍ប្រទេស./.
ការដ្ឋានសាងសង់ផ្លូវរូងក្រោមដីចំនួន២ នៃផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង នៅភាគខាងជើងនៃផ្លូវរូងក្រោមដី នុយវូង (Nui Vung) (ស្រុក ធួនណាម (Thuan Nam) ខេត្ត និញធួន ( Ninh Thuan))។ រូបថត៖ ហ៊ុយហ៊ុង /VNA