ចំណុចសំខាន់ៗ

ផ្តល់អាទិភាពក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក​ ផាម ​មិញជីញ​ (Pham Minh Chinh) ប្រធានគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថលបានផ្តល់អាទិភាពចំនួនបួន។

នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក​ ផាម ​មិញជីញ​ (Pham Minh Chinh) ប្រធានគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថលបានផ្តល់អាទិភាពចំនួនបួនគឺ អភិវឌ្ឍមូលដ្ឋានទិន្នន័យ ជំរុញសេវាកម្មសាធារណៈតាមអ៊ីនធើណែត  អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វេទិកាឌីជីថលនិងធានាសន្តិសុខបណ្តាញអ៊ីនធើណែត និងសុវត្ថិភាពព័ត៌មាន។ ទន្ទឹមនឹងនោះ សំណើឱ្យក្រសួង ផ្នែក និងតំបន់​ត្រូវលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថល ផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗ។

ក្នុងរយៈពេលកន្លងមក ការងារផ្លាស់ប្តូរឌីជីថលជាតិ និងការអនុវត្តគម្រោងអភិវឌ្ឍកម្មវិធីទិន្នន័យអំពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិក្នុងដំណាក់កាល ២០២២ - ២០២៥ ជាមួយនឹងចក្ខុវិស័យ​រហូដល់ឆ្នាំ ២០៣០ (គម្រោងទី ០៦) នៃរដ្ឋាភិបាលសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួន។ ការយល់ដឹង និងសកម្មភាពលើការផ្លាស់ប្តូរឌីជីថលជាតិបានបន្តផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយមានការអនុវត្តនិងពង្រាយនៅគ្រប់ជាន់ថ្នាក់ ស្ថាប័ន ភូមិភាគ។ ការងារធ្វើ​ឲ្យ​សុក្រិតនៃយន្តការ និងគោល​នយោបាយបង្កើតក្របខ័ណ្ឌ និងលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិជាទូទៅ និងគម្រោងទី ០៦ ជាពិសេសត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

អនុវត្តគម្រោងអភិវឌ្ឍកម្មវិធីទិន្នន័យអំពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ ក្នុងដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ របស់នាយករដ្ឋមន្ត្រី (គម្រោងទី ០៦) វិស័យសុខាភិបាលខេត្ត​ បាក់យ៉ាង (Bac Giang) កំពុងជំរុញការប្រើប្រាស់អត្តសញ្ញាណពលរដ្ឋភ្ជាប់​​បន្ទះឈីប​ នៅពេលបំពេញបែបបទពិនិត្យសុខភាព និងព្យាបាលជំងឺដោយកាតធានារ៉ាប់រងសុខាភិបាល។ គិត​មក​ដល់​ពេល​នេះ មាន​មណ្ឌលត្រួត​ពិនិត្យ​និង​ព្យាបាល​ជំងឺ ចំនួន ២៥២ កន្លែង បានពិនិត្យ​និង​ព្យាបាល​ជំងឺដោយប្រើកាត ធានា​រ៉ាប់រង​សុខាភិបាល​ក្នុងទូទាំង​ខេត្ត​ដែលបានប្រើអត្តសញ្ញាណពលរដ្ឋភ្ជាប់បន្ទះឈីប ដើម្បីជំនួសប័ណ្ណធានារ៉ាប់រងសុខាភិបាល សម្រេច​បាន​អាត្រា ១០០% ។ រូបថត៖ ដុង​ធុយ -VNA

សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវេទិកាឌីជីថលត្រូវបានបន្តអភិវឌ្ឍ។ មូលដ្ឋានទិន្នន័យជាតិ និងឯកទេសត្រូវបានជំរុញការកសាង តភ្ជាប់ និងចែករំលែក។ សេវាសាធារណៈតាមអ៊ីនធើណែតត្រូវបានជំរុញ។ ការងារធានាសន្តិសុខ សុវត្ថិភាពនៃប្រព័ន្ធព័ត៌មាន មូលដ្ឋានទិន្នន័យ និងការការពារទិន្នន័យឯកជនត្រូវបានយកចិត្តទុកដាក់។

ធនធានសម្រាប់ការផ្លាស់ប្តូរឌីជីថលត្រូវបានវិនិយោគ។ សេវាសាធារណៈត្រូវបានបង្កើតឡើង បម្រើប្រជាជន សហគ្រាស និងការគ្រប់គ្រងរដ្ឋ។ ការផ្លាស់ប្តូរឌីជីថលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។

បើតាមលោកនាយករដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវអាទិភាពទាំង ៤ ខាងលើ ត្រូវប្រមូលផ្តុំធនធាន ការចូលរួមក្នុងប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និងសហគ្រាស ដើម្បីអនុវត្ត និងរៀបចំការអនុវត្តដោយត្រឹម​ត្រូវ ម៉ឺងម៉ាត់ និងបត់បែន។

ក្នុងនោះ ផ្តោតលើការដឹកនាំ និងការណែនាំ វិនិយោគទាំងហិរញ្ញវត្ថុ និងទាំងធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរឌីជីថល។ ផ្តោតលើការកសាងយន្តការ ដើម្បីដោះស្រាយ​បញ្ហានិងបើកការអភិវឌ្ឍ វេទិកាឌីជីថលត្រូវតែសម្បូរបែប ទូលំទូលាយ និងងាយស្រួល មូលដ្ឋានទិន្នន័យត្រូវបានធានាថា "ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត រស់" ។


នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ សេដ្ឋកិច្ចឌីជីថលត្រូវតែជាកម្លាំងជំរុញនៃសេដ្ឋកិច្ច។ សង្គមឌីជីថលជាមូលដ្ឋានគ្រឹះមួយនៃវេទិកាសង្គមរបស់យើង វប្បធម៌​ឌីជីថលត្រូវ​ជា​វប្បធម៌​ដែល​បង្កើត​នូវ​វប្បធម៌​វៀតណាម​ជឿនលឿនប្រកបដោយ​អត្តសញ្ញាណ​ជាតិ។ លោក​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍

ក្រសួងព័ត៌មាន និងប្រព័ន្ធផ្ស័ពផ្សាយ បានអនុម័តលើកម្មវិធីលើកកម្ពស់ការអភិវឌ្ឍ និងការប្រើប្រាស់វេទិកាឌីជីថលជាតិចំនួន ៣៥ សម្រាប់ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាល​ឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ និងបានប្រកាសជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានមូលដ្ឋានទិន្នន័យជាតិចំនួន ៧ (ចំនួនប្រជាជន ការចុះបញ្ជីពាណិជ្ជកម្ម ការធានារ៉ាប់រង អត្រានុកូលដ្ឋានអេឡិចត្រូនិកជាតិ ដីជាតិ ហិរញ្ញវត្ថុ កម្មាភិបាល មន្ត្រីរដ្ឋការ និងបុគ្គលិករដ្ឋ) ដែលបានផ្តល់អាទិភាពសម្រាប់ការអនុវត្ត តភ្ជាប់ ចែក​រំលែក​ជាមួយសេវាកម្មជាមូលដ្ឋាន និងចាំបាច់សម្រាប់ប្រជាជន និងអាជីវកម្ម។

យោងតាមក្រសួងព័ត៌មាន និងប្រព័ន្ធផ្ស័ពផ្សាយ សន្តិសុខព័ត៌មានលើ​បណ្តាញអ៊ីន​ធើ​ណែត សន្តិសុខបណ្តាញអ៊ីន​ធើ​ណែត ធនធានមនុស្សឌីជីថល ជំនាញឌីជីថល ពលរដ្ឋ​ឌីជីថល អាជីវកម្មឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល... សុទ្ធតែមានការរីកចម្រើនយ៉ាងខ្លាំង។ លើសពីនោះ ជាមួយនឹងកម្មវិធីកំណត់អត្តសញ្ញាណកម្មអេឡិចត្រូនិករបស់ប្រជាពលរដ្ឋ (VNeID) ប្រជាជនអាចបង្កើតទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ហើយផ្ញើ​ជូនទៅស្ថាប័ន ផ្នែក​ ដើម្បីផ្ទៀងផ្ទាត់ ដោយមិនចាំបាច់មានការវិនិយោគច្រើនក្នុងការធ្វើឌីជីថល...

ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការចាំបាច់ដែលកំពុងត្រូវបានអនុវត្តលើពិភពលោកទាំងមូល ហើយវៀតណាម​ក៏មិនត្រូវនៅសម្ងំដែរ។ ការផ្លាស់ប្តូរឌីជីថលគឺជាការងារថ្មី លំបាក និងរសើប ដែលទាមទារធនធាន ពេលវេលា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀត។ ការផ្លាស់ប្តូរឌីជីថលត្រូវបានមហាសន្និបាតបក្សលើកទី ១៤ កំណត់ថា ជាកិច្ចការសំខាន់មួយ។ រដ្ឋាភិបាលបានកសាង និងអនុវត្តគម្រោងទី០៦ ដើម្បីសម្រេចជាបណ្តើរៗ នូវភារកិច្ចនៃការផ្លាស់ប្តូរឌីជីថល។/.

 

អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖ VNA ប្រែសម្រួលដោយង្វៀន​យ៉ាង

 


top