ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៥ ខែមេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាជាមួយប្រធារដ្ឋសភាឡាវ លោក Saysomphone Phomvihane។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Viet Cuong/VOV)
ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មី
ដោយតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព
ដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងឡាវ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់
រួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែល ភាគីទាំងពីរកំពុងសកម្មស្រាវជ្រាវ
ចងក្រង និងបោះពុម្ពសៀវភៅ “រយៈពេល៥០ឆ្នាំនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ”;
ហើយ ថែមទាំងជឿជាក់ថា សៀវភៅនេះនឹងរួមចំណែកផ្សព្វផ្សាយ
និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរយ៉ាងទូលំទូលាយអំពីទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម
និងឡាវ។
ភាគីទាំងពីរបានឯកភាពបង្កើនសាមគ្គីភាព
បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ
ពិគ្រោះ និងសម្របសម្រួលគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់
ស្របតាមផលប្រយោជន៍ និងការយកចិត្តទុកដាក់របស់ប្រទេសនីមួយៗ
ស្របតាមគោលជំហររួមរបស់អាស៊ាន៕