ព័ត៌មាន

ផ្ដល់ព័ត៌មានសម្រាប់សារព័ត៌មានអន្តរជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

កាលពីថ្ងៃទី ១៤ ខែមករា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គ រដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានធ្វើជាអធិបតីក្នុងជំនួបប្រាស្រ័យផ្ដល់ព័ត៌មានស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ តំណាងមកពីទីភ្នាក់ងារសារព័ត៌មានធំៗជាង ២០ នៅទូទាំងពិភពលោកបានចូលរួមព្រឹត្តិការណ៍នេះ។

លោកឯកអគ្គ រដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ធ្វើជាអធិបតីក្នុងជំនួបផ្តល់ព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ (រូបថត៖ VNA)

ថ្លែងនៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានបញ្ជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដោយមានអត្ថន័យសំខាន់ក្នុងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុ ផ្លាស់ប្ដូរថ្មី (១៩៨៦-២០២៦) ព្រមទាំងវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ក៏ដូចជាកំណត់គោលដៅ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមនៅដំណាក់កាលបន្ទាប់ផងដែរ។

ចូលរួមព្រឹត្តិការណ៍នេះរួមមានផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ រួមជាមួយតំណាងមកពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាង ២០។ (រូបថត៖ ក្វាង ទ្រុង/VOV-វ៉ាស៊ីនតោន)

ទាក់ទងនឹងកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានឲ្យដឹងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជាលើកដំបូងបានកំណត់កិច្ចការបរទេស និងការលើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ រួមជាមួយនឹង ការពារជាតិ និងសន្តិសុខ គឺជាភារកិច្ចដ៏សែនសំខាន់និងជាប្រចាំ។ លោកក៏បានបញ្ជាក់ពីការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស; សមភាព ផលប្រយោជន៍ទៅវិញទៅមក; ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ; ធានាផលប្រយោជន៍ខ្ពស់បំផុតរបស់ជាតិ-ប្រជាជាតិ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕


top