ទេសចរណ៍ ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦ 28/09/2026 ឧទ្យានជាតិផុងញ៉ា - កែបាង បានឈ្នះពានរង្វាន់សម្រាប់ឧទ្យានជាតិឈានមុខគេនៅអាស៊ីឆ្នាំ ២០២៦(Asia’s Leading National Park ២០២៦) និងគោលដៅទេសចរណ៍ធម្មជាតិឈានមុខគេនៅវៀតណាមឆ្នាំ ២០២៦ (Vietnam’s Leading Nature Destination ២០២៦) នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក World Travel Awards ឆ្នាំ ២០២៦ សម្រាប់តំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌា ដែលប្រព្រឹត្តទៅនៅកោះម៉ាល់ឌីវ កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា។ការទទួលស្គាល់នេះបញ្ជាក់បន្ថែមទៀតអំពីភាពទាក់ទាញ និងម៉ាកយីហោនៃទេសចរណ៍ធម្មជាតិ និងរូងភ្នំ របស់ផុងញ៉ា - កែបាង នៅក្នុងទីផ្សារអន្តរជាតិ។ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦។ រូបថត៖ VNA ចុះផ្សាយលោក ផាម ហុងថៃ នាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងឧទ្យានជាតិផុងញ៉ា - កែបាង បានឱ្យដឹងថា ពានរង្វាន់ចំនួនពីរនៅ World Travel Awards ឆ្នាំ ២០២៦ រួមជាមួយសកម្មភាពផ្សព្វផ្សាយនៅកោះម៉ាល់ឌីវ ត្រូវបានរំពឹងថានឹងរួមចំណែកដល់ការលើកកម្ពស់ម៉ាកយីហោទេសចរណ៍ក្វាងទ្រី ដោយបង្កើតឱកាសកាន់តែច្រើនដើម្បីតភ្ជាប់ជាមួយទីផ្សារទេសចរណ៍អន្តរជាតិ។«ក្រោយរយៈពេល ២៥ ឆ្នាំចាប់តាំងពីត្រូវបានទទួលស្គាល់ ម៉ាកយីហោផុងញ៉ា - កែបាង ឥឡូវនេះបានរីកសាយភាយពាសពេញទ្វីបទាំងប្រាំ ដោយក្លាយជាម៉ាកយីហោដ៏មានតម្លៃ រួមចំណែកដល់ការអភិវឌ្ឍនិងបង្កើតរូបរាងខេត្តក្វាងទ្រីនៅក្នុងបរិយាកាសអភិវឌ្ឍន៍ថ្មីមួយ។ ប្រការដ៏សំខាន់បំផុតគឺត្រូវអនុវត្តឱ្យបានល្អនូវភារកិច្ចយុទ្ធសាស្ត្រចំនួនពីរ៖ ការពារតម្លៃនៃព្រៃឈើពិសេស ក៏ដូចជាជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដ៏វិសេសវិសាល ដោយបង្កើតបុព្វបទសម្រាប់ការពង្រីកតម្លៃពិសេសនៃបេតិកភណ្ឌនេះ»។រូងភ្នំមួយនៅក្នុងឧទ្យានជាតិផុងញ៉ា - កែបាង។ រូបថត៖ VNAឧទ្យានជាតិផុងញ៉ា - កែបាង មានផ្ទៃដីសរុបជាង ១២៣.៣០០ ហិកតា ដែលគួរឱ្យកត់សម្គាល់សម្រាប់ទេសភាពដ៏វិសេសវិសាល ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យ ទន្លេក្រោមដី និងជីវចម្រុះដែលមានតម្លៃជាសកល។ ផុងញ៉ា-កែបាង ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូចំនួនពីរលើក លើកដំបូងក្នុងឆ្នាំ ២០០៣ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យភូគព្ភសាស្ត្រ សណ្ថានដី និងម្តងទៀតនៅឆ្នាំ ២០១៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យអេកូឡូស៊ី និងជីវៈចម្រុះ។ នៅឆ្នាំ ២០២៥ តំបន់បេតិកភណ្ឌនេះត្រូវបានពង្រីកឱ្យក្លាយជាតំបន់បេតិកភណ្ឌពិភពលោកឆ្លងដែនរវាងឧទ្យានជាតិផុងញ៉ា-កែបាង នៃប្រទេសវៀតណាម និងឧទ្យានជាតិហ៊ីនណាំណូ នៃប្រទេសឡាវ។ នៅឆ្នាំ ២០២៦ ផុងញ៉ា-កែបាង បន្តត្រូវបានទទួលស្គាល់ជាតំបន់ទុកបំរុងជីវៈចម្រុះពិភពលោក រួមជាមួយនឹងគិត្តនាមជាកេរ្តិ៍ដំណែលជាតិពិសេស និងជាតំបន់ទេសចរណ៍ថ្នាក់ខេត្ត៕ top

ឧទ្យានជាតិផុងញ៉ា - កែបាង បានឈ្នះពានរង្វាន់សម្រាប់ឧទ្យានជាតិឈានមុខគេនៅអាស៊ីឆ្នាំ ២០២៦(Asia’s Leading National Park ២០២៦) និងគោលដៅទេសចរណ៍ធម្មជាតិឈានមុខគេនៅវៀតណាមឆ្នាំ ២០២៦ (Vietnam’s Leading Nature Destination ២០២៦) នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក World Travel Awards ឆ្នាំ ២០២៦ សម្រាប់តំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌា ដែលប្រព្រឹត្តទៅនៅកោះម៉ាល់ឌីវ កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា។ការទទួលស្គាល់នេះបញ្ជាក់បន្ថែមទៀតអំពីភាពទាក់ទាញ និងម៉ាកយីហោនៃទេសចរណ៍ធម្មជាតិ និងរូងភ្នំ របស់ផុងញ៉ា - កែបាង នៅក្នុងទីផ្សារអន្តរជាតិ។ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦។ រូបថត៖ VNA ចុះផ្សាយលោក ផាម ហុងថៃ នាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងឧទ្យានជាតិផុងញ៉ា - កែបាង បានឱ្យដឹងថា ពានរង្វាន់ចំនួនពីរនៅ World Travel Awards ឆ្នាំ ២០២៦ រួមជាមួយសកម្មភាពផ្សព្វផ្សាយនៅកោះម៉ាល់ឌីវ ត្រូវបានរំពឹងថានឹងរួមចំណែកដល់ការលើកកម្ពស់ម៉ាកយីហោទេសចរណ៍ក្វាងទ្រី ដោយបង្កើតឱកាសកាន់តែច្រើនដើម្បីតភ្ជាប់ជាមួយទីផ្សារទេសចរណ៍អន្តរជាតិ។«ក្រោយរយៈពេល ២៥ ឆ្នាំចាប់តាំងពីត្រូវបានទទួលស្គាល់ ម៉ាកយីហោផុងញ៉ា - កែបាង ឥឡូវនេះបានរីកសាយភាយពាសពេញទ្វីបទាំងប្រាំ ដោយក្លាយជាម៉ាកយីហោដ៏មានតម្លៃ រួមចំណែកដល់ការអភិវឌ្ឍនិងបង្កើតរូបរាងខេត្តក្វាងទ្រីនៅក្នុងបរិយាកាសអភិវឌ្ឍន៍ថ្មីមួយ។ ប្រការដ៏សំខាន់បំផុតគឺត្រូវអនុវត្តឱ្យបានល្អនូវភារកិច្ចយុទ្ធសាស្ត្រចំនួនពីរ៖ ការពារតម្លៃនៃព្រៃឈើពិសេស ក៏ដូចជាជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដ៏វិសេសវិសាល ដោយបង្កើតបុព្វបទសម្រាប់ការពង្រីកតម្លៃពិសេសនៃបេតិកភណ្ឌនេះ»។រូងភ្នំមួយនៅក្នុងឧទ្យានជាតិផុងញ៉ា - កែបាង។ រូបថត៖ VNAឧទ្យានជាតិផុងញ៉ា - កែបាង មានផ្ទៃដីសរុបជាង ១២៣.៣០០ ហិកតា ដែលគួរឱ្យកត់សម្គាល់សម្រាប់ទេសភាពដ៏វិសេសវិសាល ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យ ទន្លេក្រោមដី និងជីវចម្រុះដែលមានតម្លៃជាសកល។ ផុងញ៉ា-កែបាង ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូចំនួនពីរលើក លើកដំបូងក្នុងឆ្នាំ ២០០៣ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យភូគព្ភសាស្ត្រ សណ្ថានដី និងម្តងទៀតនៅឆ្នាំ ២០១៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យអេកូឡូស៊ី និងជីវៈចម្រុះ។ នៅឆ្នាំ ២០២៥ តំបន់បេតិកភណ្ឌនេះត្រូវបានពង្រីកឱ្យក្លាយជាតំបន់បេតិកភណ្ឌពិភពលោកឆ្លងដែនរវាងឧទ្យានជាតិផុងញ៉ា-កែបាង នៃប្រទេសវៀតណាម និងឧទ្យានជាតិហ៊ីនណាំណូ នៃប្រទេសឡាវ។ នៅឆ្នាំ ២០២៦ ផុងញ៉ា-កែបាង បន្តត្រូវបានទទួលស្គាល់ជាតំបន់ទុកបំរុងជីវៈចម្រុះពិភពលោក រួមជាមួយនឹងគិត្តនាមជាកេរ្តិ៍ដំណែលជាតិពិសេស និងជាតំបន់ទេសចរណ៍ថ្នាក់ខេត្ត៕