ពាណិជ្ជសញ្ញាវៀតណាម

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

ចម្ការ​រុក្ខ​ឱសថ​នៅ​រោង​ចក្រ ​FITO PHARMA។

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

FITO PHARMA ជា​ក្រុមហ៊ុន​ឱសថឈានមុខនៅ​មុខ​វៀតណាម​ ក្នុងការ​នាំចេញ​ផលិត​ផលដែល​មាន​ប្រភព​មកពី​រុក្ខ​ឱសថ​ចេញទៅ​ក្រៅប្រទេស​។ ការ​​នាំចេញ​របស់​ក្រុមហ៊ុន​ជាតឹកតាង​ជាក់ច្បាស់​នោះគឺ កាលពី​ឆ្នាំ​២០០២ FITO PHARMA បាន​រៀប​ចំ​បើកការិយាល័យ​តំណាង​នៅទីក្រុង ​Kiev ប្រទេស​អ៊ុយ​ក្រែន​។ ឆ្នាំ​២០០៣ FITO PHARMA  បាន​រៀប​ចំ​ BVQI (ប្រទេស​អង់គ្លេស) ទទួលបាន​លិខិត​បញ្ជាក់​អំពីការ​គ្រប់គ្រង​គុណភាព​តាម​ស្តង់ដារ ​ISO 9001- 2000។ ឆ្នាំ​២០០៥ ពាណិជ្ជសញ្ញា ​Fitô របស់ក្រុមហ៊ុន​បាន​តាំងបង្គោល​​នៅលើ​កំពូល​ភ្នំខ្ពស់បំផុត​នៃទ្វីប​អ៊ឺរ៉ុប​ Elbrus។ ខណៈ​ពេលនេះ បរិមាណ​ផលិតផល​នាំចេញ​ទៅកាន់​អ៊ឺរ៉ុប​ខាងកើត​ បំបែក​ឯតទគ្គកម្ម​ ១៤​ឡាន​កុង​ធើនើ​ក្នុង​មួយ​ឆ្នាំ​។ បន្តបន្ទាប់ទៀត​ FITO PHARMA បាន​នាំចេញ​ទៅកាន់​ប្រទេស​បារាំង​ (ឆ្នាំ​២០០៧) អង់គ្លេស (ឆ្នាំ​២០០៩) អាមេរិក និង កាណាដា​ (ឆ្នាំ​២០១៦)។​



ជាមួយ​ការ​បើកទូលាយ​ទីផ្សារ​នាំចេញ FITO PHARMA  ក៏បាន​ពង្រាយ​លើកកម្ពស់​ហេដ្ឋារចនា​សម្ពន្ធ​រោង​ចក្រ​ផលិត​ឱសថ​តាមស្តង់ដារ​អន្តរជាតិ​។ ជាក់ស្តែង​ កាលពី​ឆ្នាំ​២០១១ FITO PHARMA  បានដាក់ពង្រាយ​គម្រោង​សរីរាង្គ​តាម​ស្តង់ដារ​អ៊ឺរ៉ុប​ (សហព័ន្ធ​អ៊ឺរ៉ុប) USDA (អាមេរិក) និង JAS (ជប៉ុន)។ ឆ្នាំ​២០១២ FITO PHARMA ទទួលបាន​លិខិត​បញ្ជាក់​រោង​ចក្រ​សម្រេច​បាន​ស្តង់ដារ​ GMP-WHO។ បន្ទាប់មក នៅឆ្នាំ​២០២២ ក្រុមហ៊ុន​បានបើកការដ្ឋាន​សាងសង់​រោងចក្រ ​Fito N2 នៅ​ខេត្ត​ប៊ិញ​យឿង​ (Binh Duong) និង រោងចក្រ Fito N3 នៅ​តំបន់សេដ្ឋកិច្ច VSIP ខេត្ត​បាក់និញ​ (Bac Ninh)។​

តាម​សម្តី​លោក ឡេ ខាក់តឹម​ (Le Khac Tam) ប្រធាន​ FITO PHARMA វៀតណាម​ជា​ប្រទេស​ត្រូពិក​ ក្តៅ​សំណើម​ ភ្លៀង​ច្រើន​ ងាយស្រួល​សម្រាប់​រុក្ខជាតិ​ និង រុក្ខ​ឱសថ​លូត​លាស់​។ មិនត្រឹមតែប៉ុណ្ណោះ​ វៀតណាម​ក៏ជា​ប្រទេស​មួយ​ដែល​មាន​ខឿន​វេជ្ជសាស្រ្ត​បុរាណ​ចំណាស់​។ បទពិសោធន៍​ប្រើប្រាស់​រុក្ខ​ឱសថ​ ផ្សំ​ថ្នាំ​ បាន​ប្រមូល​ផ្តុំ​ និង ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ក្នុង​រយៈ​ពេល​យូរ​ឆ្នាំ​ ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ​។ នោះ​ជា​មូលហេតុ​ ដែល​ FITO PHARMA  ​ជំនាញផលិត​ថ្នាំ​​​បុរាណ​ ពឹង​ផ្អែក​​លើ​​មូលដ្ឋាន​រូបមន្ត​​ថ្នាំបុរាណ​ សហការ​​ជាមួយនឹង​អ្នក​ជំនាញ​ ខាង​វិស័យ​វេជ្ជឱសថ ព្រមទាំង គ្រួ​បង្រៀន​​ក្នុង​​ស្រុកនិង​បរទេស​។ ផលិត​ផល ​FITO PHARMA ជាច្រើន បាន​វាយតម្លៃដោយ​ផ្ទៀង​ផ្ទាត់​ជាក់ស្តែងតាមបែប​វិទ្យាស្ថាន​ មន្ទីរពេទ្យ​ ក្នុងស្រុក​ក៏ដូច​ជា​បរទេស​។​

 


ផលិត​ផល ​FITO PHARMA  បាន​ផលិត​​​ផ្អែក​លើ​ចំណេះដឹង​ និងបទពិសោធន៍​នៃ​វេជ្ជសាស្រ្ត​បុរាណ​ គោលការ​ណ៍​ប្រពៃណី​ក្នុង​ការ​ផ្សំ​ថ្នាំ​ និងវត្ថុធាតុ​ដើម​ដែល​មាន​ប្រភព​​មក​ពី​រុក្ខ​​ឱសថ​ គួបផ្សំ​នឹង​សមិទ្ធិផល​វិទ្យាសាស្រ្ត​ថ្មី អនុវត្ត​ម៉ាស៊ីន​ ឧបករណ៍​ និងបច្ចេកវិទ្យា​ទំនើប​ បង្កើត​បាន​ផលិតផល​​មានគុណភាព​ល្អបំផុត​។

លោក​តឹម​ (Tâm) ​បានរៀប​រាប់បន្ត​ថា ក្រុមហ៊ុន​បាន​​សហការ​នឹង​អ្នកវិទ្យាសាស្រ្ត​ និង វិទ្យាស្ថាន​​ស្រាវ​ជ្រាវ​ក្នុង​ស្រុក​ និងបរទេសស្រាវ​ជ្រាវ​​សន្និដ្ឋាន​គ្លីនីកផ្ទៀង​ផ្ទាត់​ ​អំពី​ប្រសិទ្ធភាព​​នៃ​ផលិតផល​។ ប្រការ​​នេះ បង្កើត​បាន​​ទំនុក​ចិត្ត​ធំ​សម្រាប់​​អ្នកប្រើប្រាស់​ ក្នុ​ង​ប៉ុន្មាន​​ឆ្នាំ​កន្លង​ ចំពោះ​ផលិតផលដែល​​បំពាក់ពាណជ្ជសញ្ញា ​fitô ផលិត​ដោយ​FITO PHARMA ។ ផលិតផល​​ឱសថ​បុរាណ​ផលិត​ដោយ​​ ​FITO PHARMA  សព្វថ្ងៃ​រួម​មាន​៣​ទម្រង់​៖ ថ្នាំ​ទឹក​ ថ្នាំគ្រាប់​ និងថ្នាំ​លាប​ខាង​ក្រៅ​ សម្រាប់​ព្យាបាល​ជំងឺ​១១ក្រុម តាម​សរាចរណ៍ណែនាំរបស់​ក្រសួង​សុខាភិបាល​ស្ដីអំពី​​ក្រុមឱសថវេជ្ជសាស្រ្ត​​បុរាណ​។​


FITO PHARMA ក៏ជា​​អង្គភាព​បង្កើត​សារមន្ទីរ​វេជ្ជសាស្រ្ត​បុរាណ​ (Fito Museum) មាន​ទីស្នាក់ការ​​ពីរ តាំង​​នៅ​ទីក្រុង​ហូជីមិញ​ និងទីក្រុង​​ធ្វឹន​អាន​ (Thuan An) ខេត្ត​ប៊ិញ​យឿង​ (Binh Duong) ​សម្រាប់​តាំង​​វត្ថុ ​និងឯកសារ​រាប់ពាន់ក្បាលពាក់ព័ន្ធ​វេជ្ជសាស្រ្ត​បុរាណ​វៀតណាម​​។ បច្ចុប្បន្ន​ សារមន្ទីរ​ពីរ​នេះក្លាយ​ជា​ទីតាំង​​ទស្សនា​មាន​ភ្ញៀវទេសចរ​​ក្នុង​ស្រុក​ និង​បរទេស​​ចូល​ចិត្តជាច្រើន​។​

ជាមួយ​បេសកកម្ម​ចូល​រួម​បុព្វហេតុ​ការ​ពារ​សុខភាព​ - ទ្រព្យ​សម្បត្តិ​មាន​តម្លៃបំផុត​នៃ​មនុស្ស​លោក​ FITO PHARMA ខិតខំ​ក្លាយ​ជា​​សម្ពន្ធ​ក្រុមហ៊ុន​ឈានមុខ ខាង​វិស័យ​​ផលិត​បណ្ដាផលិតផល​ពី​​​ឱសថ​​ធម្មជាតិ​ ថ្នាំបុរាណ​ អាហារ​​ការពារ​សុខភាព​ គ្រឿង​សម្អាង​​ធម្មជាតិ​ និងសរីរាង្គ​ ហើយ​នាំ​យក​ពាណិជ្ជសញ្ញា ​fito ក្លាយ​ជា​​​ពាណិជ្ជសញ្ញា​ផលិតផល​​មាន​ប្រភពមកពី​រុក្ខ​​ឱសថ​លំដាប់​អន្តរជាតិ​៕​

 


បានបង្កើត​នៅ​ខេត្ត​ប៊ិញ​យឿង (Binh Duong) ​នៅ​ឆ្នាំ​១៩៩៩ ផ្តើម​ពី​មូលដ្ឋាន​ផលិត​ថ្នាំវេជ្ជសាស្រ្ត​បុរាណ​តូច​មួយ ​នៃគ្រួសារ​ FITO PHARMA  បានក្លាយ​ជា​ក្រុមហ៊ុន​ឱសថ​មាន​សមត្ថភាព​ផលិត​កម្ម​ធំ​ ធានា​ស្តង់ដារ​អន្តរជាតិ​ដូចជា GMP- WHO ស្តង់ដារ​ផលិត​អាហារ​សរីរាង្គ​អ៊ឺរ៉ុប​ ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​អនាម័យ​សុវត្ថិភាព​ស្បៀង​អាហារ​ HACCP លិខិត​បញ្ជាក់ការ​គ្រប់គ្រង​គុណភាព​តាម​ស្តង់ដារ ​ISO។ល។​

អត្ថបទ៖ ថាវ​វី រូបថត៖ ថុង​ហាយ និង ឯកសារ​ FITO

ប្រែសម្រួល៖ រីកើង


top