កម្លាយសម្បកខ្យងអត់វិញ្ញាណក្លាយជាស្នាដៃសិល្បៈពិសេស នោះគឺក្តីចំណូលចិត្តដ៏ហ្មត់ហ្មងរបស់នារីពិការ ត្រឹនធីង៉ុកហ៊ីវ (Tran Thi Ngoc Hieu)។ ផលិតផលរបស់អ្នកនាង បានមិត្តភក្តិអន្តរជាតិដឹងស្គាល់។
និស្ស័យនាំនារីពិការនេះ មកជាមួយនឹងស្នាដៃសិល្បៈធ្វើអំពីសម្បកខ្យង គឺក្នុងលើកមួយ មានមិត្តមកពីប្រទេសអង់គ្លេស បាននាំយកសម្បកខ្យងជូននារីត្រឹនធីង៉ុកហ៊ីវ (Tran Thi Ngoc Hieu) ទុកធ្វើរូបគំនូរ មុននោះបងស្រីចេះធ្វើផលិតនូវរូបគំនូរថ្មត្បូង។ តាមការស្វែងយល់ បងស្រីហ៊ីវ (Hieu) ទើបដឹងរូបគំនូរសម្បកខ្យង ជាផលិតផលល្បីល្បាញជាយូរលុងណាស់មកហើយ នៃភូមិនេសាទមាត់សមុទ្រ នៅប្រទេសអង់គ្លេស។ ជាមួយនឹងបទពិសោធន៍សាងរូបគំនូរបន្សល់ទុកមកកាលពីមុននោះ បងស្រីបានសហការជោគជ័យនឹងមិត្តជនជាតិអង់គ្លេសម្នាក់ ដើម្បីធ្វើសម្រេចនូវផ្ទាំងគំនូរសម្បកខ្យងក្នុងរង្វង់មួយខែ។
ចាប់តាំងពីការសាងផ្ទាំងគំនូរជូនមិត្តម្នាក់នោះ បងស្រីត្រឹនធីង៉ុកហ៊ីវ (Tran Thi Ngoc Hieu) យល់ឃើញថាប្រភពសម្បកខ្យង នៅវៀតណាមក៏សម្បូរបែបណាស់ ទើបចាប់ពីឆ្នាំ២០១៤ បងស្រីកាន់ធ្វើបន្ថែមនូវផលិតផលមកអំពីសម្បកខ្យង។ សព្វថ្ងៃ ផលិតផលធ្វើអំពីសម្បកខ្យង របស់បងស្រីហ៊ីវ (Hieu) សម្បូរបែបគ្រាន់បើ ដូចជា៖ រូបគំនូរ ប្រអប់អលង្ការ ផ្កាក្នុងពិធីមង្គល ប្រអប់ទុកស្លាបផ្កា ក្រឡផ្កាជាដើម។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ង្វៀនឡឹន