ព័ត៌មាន

ប្រារព្ធសន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាត (រូបថត៖ VOV)

 នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ សន្និបាតលើកទី៩ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ​និស្ត​​វៀត​ណាម​នីតិកាល​ទី១២ បានប្រារព្ធឡើងនៅរដ្ឋធានី​ហាណូយ ក្រោម អធិបតីភាពរបស់អគ្គលេខា​បក្ស ​ប្រធានរដ្ឋលោក​ Nguyen Phu Trong។
 
អង្គសន្និបាត នឹងផ្ដល់មតិស្ដីពីការរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ ២០២១-២០២៦ បោះ​ឆ្នោត​ផ្ដល់ទំនុក​ទុកចិត្តរបស់គណៈកម្មា​ធិការមជ្ឈឹម ​ចំពោះសមាជិកការិយាល័យនយោបា​យ សមាជិក​គណៈ​លេខា​​ ហើ​យផ្ដល់មតិស្ដី ពីរបាយការណ៍ពិនិត្យការដឹកនាំនិង​​បញ្ជាណែនាំ​ របស់ការិយាល័យនយោ​បាយ​ និងគណៈ​លេខាក្នុង​ឆ្នាំ២០១៨ ផងដែរ។
 
អញ្ជើញថ្លែងនៅសន្និបាត​ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់បញ្ហាដែល​អង្គសន្និបាតលើកយក មកពិភាក្សានិងសម្រេចសុទ្ធតែជាបញ្ហាដ៏សំ​ខាន់ណាស់។ ដោយហេតុនេះ លោ​ក​ អគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើអោយអង្គសន្និបាតទាំងមូលផ្ដោតទៅលើការ ស្រាវជ្រាវ ពិភាក្សា​អោយ​បានហ្មត់​ចត់ ដើម្បីចេញ​សេចក្ដី​សម្រេច​ចិត្តក្រោយ​សន្និបាត​។ ចំពោះ​ការរៀបចំផែន​ការមេ​គណៈ​កម្មាធិការ​ម​ជ្ឈឹមបក្សអាណត្តិ២០​២១-២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណា​មលោក Nguye​n Phu Trong បានអោ​យ​ដឹង​ថា៖
 
“ការរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ២០២១-២០២៦ មិនមែន​ជាការរៀបចំ​បុគ្គលិក​យ៉ាង​ជាក់​លាក់​សម្រាប់អាណត្តិខាងមុខឡើយ ក៏ ​ប៉ុន្តែជាការត្រៀមរៀបចំដ៏សំខា​ន់ណាស់ ដោយធ្វើជាមូលដ្ឋាន​នៃការងារ​រៀប​ចំ បុគ្គលិកនៃគណៈកម្មាធិការ​មជ្ឈឹមបក្ស។ ដោយហេតុនេះ ក្នុងដំណើរកា​រអនុវត្តគឺ ត្រូ​វប្រុង​ប្រយ័ត្ន​ ដោ​យធានាអោយបានត្រឹមត្រូវនូវគោ​លការណ៍ប្រមូលផ្ដុំប្រជា​ ធិបតេយ្យ​និង​បទ​បញ្ញាត្តិ​ផ្សេង​ៗ​ទៀត​របស់បក្ស​ស្ដីពី​ការងារបុគ្គលិក។ ទន្ទឹមនឹង នោះ ត្រូវអនុវ​ត្តន៍ប្រកបដោយលក្ខណៈសត្យានុម័ត​និង​យុត្តិធម៌ មិនមាន​ឆន្ទាគតិ ជាដាច់ខាត មិនទុកអោយចូលក្នុងផែ​នការមេនូវមនុស្សដែលមិនឆ្លើ​យតបទៅនឹង បទដ្ឋានយ៉ាង​គ្រប់គ្រាន់ ជាពិសេសគឺមនុស្សដែលមានការចុះខ្សោយខាងសតិ​ អារម្មណ៍នយោបាយ សីលធម៌ របៀប​រស់​នៅ ឬមនុស្សដែលមានទស្សនៈខុស ឆ្គង និងមានអំពើពុក​រលួយផងដែរ”។
 
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋក៏បានអោយដឹងថែមទៀតថា ការបោះឆ្នោត ផ្ដល់ទំនុក​ទុកចិត្ត​ចំពោះ​ថ្នាក់​ដឹក​​នាំក្នុ​ងស្ថាប័នបក្ស រដ្ឋ រណសិរ្សមាតុភូមិនិង​សមា សភាពនយោបាយសង្គមនានា គឺ​ជាគោល​ជំហរ​ថ្មីនិង​​ត្រឹម​ត្រូវមួយដែលត្រូវបាន កម្មាភិបាល បក្ខជ​ននិងប្រជាជនទាំងអស់យក​ចិត្តទុកដាក់និងគាំទ្រ៕ ​

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top