សក្តានុពលមូលដ្ឋាន

ប្រសិទ្ធភាពមកពីការដាំដំណាំមៀន ido នៅថើយអាន (Thoi An)

ដោ​យទិន្ន​ផល​និង​គុ​ណ​ភាព​​ដ៏​ល្អ ហេតុ​នេះ​ការ​ដាំ​ដំណាំមៀន​ ido (​ឈ្មោះ​វិទ្យា​សាស្រ្ត​ Euphoria Longana )​កំ​ពុង​នាំ​យក​​​ប្រ​សិទ្ធ​ភាព​​​​ខាង​សេដ្ឋ​កិច្ច​ដ៏​ខ្ពស់ និង​ជួយ​អោយ​​កសិ​ករ​នៅ​ទី​ក្រុង​​កឹន​ថើ (Can Tho) មាន​ចំ​ណូល​រាប់រាយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

ធ្វើដំណើរ​តាម​​ច្រក​តូច​ៗ ​នៅ​សង្កាត់ថោយ​អាន (Thoi An) ខណ្ឌ​​អូ​មោន (O Mon) យើង​នឹង​ឃើញ​ចំ​ការ​មៀន​ ido ដ៏​​ធំ​ល្វឹង​ល្វើយ​ មាន​ផ្លែជា​​ច្រើន​​ ដែល​ជា​​សញ្ញា​អោយ​បាន​ដឹង​ថា កសិករ​នឹង​មាន​​រដូវ​ប្រមូលផល​ជា​សន្ធឹកសន្ធាប់។ យើងខ្ញុំ​មក​ទស្ស​នា​​ចំ​ការ​មៀន​របស់​គ្រួសារបងប្រុស ​ង្វៀន​វ៉ាន់​អ៊ូត (Nguyen Van Ut) នៅ​ថើយ​ទ្រីញ (Thoi Trinh) សង្កាត់​ថើយ​អាន​ (Thoi An) នៅ​ពេល​ដែល​​ក្នុង​រដូវ​ប្រមូល​ផលផ្លែមៀន។ គ្រួសារ​​គាត់​មាន​​ទំ​ហំដី​កន្លះហិចតា​​​ស​ម្រាប់​ការ​ដាំ​មៀន​ ido ​បាន​ប្រមូលផលផ្លែ ​៣​លើក​ហើយ​។​ ឆ្នាំ​នេះ ចំ​ការ​មៀនរបស់​គាត់ទទួល​ផ្លែមៀន​បាន​២០​តោន ដែលមាន​តំ​លៃ​ជិត ​៥៥០ ​លាន​ដុង។ ​​នេះបានបញ្ជាក់ពី​ប្រ​សិទ្ធិ​ភាព​នៃ​ការ​ដាំ​មៀន​ ido។

ក្នុង​មួយឆ្នាំ ពូជមៀន​ ido​ ទទូល​ផល​ម្តង​ មាន​ផ្លៃ​ធំ​​ សំ​បក​ស្តើង សាច់​ក្រាស់ ហើយ​​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ បាន​ពេញ​និ​យម​នៅ​ទី​ផ្សារ។​​ ចាប់​ផ្តើម​ដាំ​តាំង​ពីរ​ឆ្នាំ​ដំ​បូង ​រហូត​ដល់​ឆ្នាំ​ទី​៣​​ ដើម​មៀន​ទើប​មាន​ផ្លែ​។​ គិតចាប់ពីពេលចេញផ្ការហូតដ​​ល់​ពេល​ម្រមូល​ផលផ្លែមៀន​អូសបន្លាយ​ក្នុងរយៈ​ពេល​៧​ ខែ។ ដើមផ្លែ​មៀន​ ido​ មាន​ទិន្ន​ផល​ខ្ពស់​និង​មាន​លទ្ធ​ភាព​​​ប្រ​ឆាំង​នឹង​ជំ​ងឺ។​ ​ទំហំ​ដីដាំ​ដើមមៀន Ido មួយអាច​ទទួល​បាន​ប្រាក់ចំ​ណូល​ពី​ ​៨០ ដល់​ ១២០លាន​ដុង ​ក្នុង​មួយ​ឆ្នាំ​។​ ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ តំ​លៃ​ផ្លែ​មៀន​​​បាន​រក្សា​ជា​ទៀង​ទាត់ពី​ ២ ម៉ឺន​ដុង​ដល់​ ៣ ម៉ឺន​ដុង​ ក្នុងមួយគីឡូក្រាម និង​បាន​នាំ​ចេញ​ទៅ​​កាន់​​បណ្តា​ប្រ​ទេស​ដូច​ជា៖ ប្រ​ទេស​ចិន ប្រ​ទេស​ជប៉ុន​និង​សហ​រដ្ឋ​អា​មេរិក​។​​​


ចំការជាច្រើនស្ថិតនៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាចំការនៅតំបន់ផ្សេងៗទៀតក្នុង
ខេត្តកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរដាំដើមមៀន ido។


ពូជមៀន  ido មានប្រភពដើមមកពីប្រទេសថៃនិងសមស្របនឹងជាតិដី
នៅសង្កាត់ថើយអាន(Thoi An)។


ការប្រមូលផលផ្លែមៀន  ido នៅចំការមួយស្ថិតនៅសង្កាត់ថើយអាន (Thoi An)។

ទំហំដីដាំដើមមៀន Ido មួយ អាចទទួលបានប្រាក់ចំណូលពី ៨០ ដល់ ១២០ លានដុង ក្នុងមួយឆ្នាំ។

ផ្លែមៀនបានបញ្ជូនពីចំការទៅផ្ទះដើម្បីបែងចែកតាមទំហំ។

... និងកាត់ផ្លែតូចបោះចោល។

តាមការងារ ពលករប្រមូលផលផ្លែមានបានទទួលពី ១៥០ ពាន់់ដុង ដល់ ២៥០ ពាន់ដុងម្នាក់
ក្នុងមួយថ្ងៃ នៅក្នុងរដូវប្រមូលផលផ្លែមៀន។


ផ្លែមៀន  ido ធំ សំបកស្តើងនិងសាច់ក្រាស់។

ផ្លែមៀន ido បាននាំចេញទៅកាន់បណ្តាប្រទេសដូចជា ប្រទេសចិន ប្រទេសជប៉ុន សហរដ្ឋអាមេរិក។


និ​យាយ​អំ​ពី​បទ​ពិ​សោធន៍​នៃ​ការ​ដាំ​ដើមមៀន​ ido បង​ប្រុសអ៊ូត (Ut) ​បាន​អោយ​ដឹង​ថា៖“ ពូជ​មៀន​ ido ពិត​ជា​សម​ស្របនឹង​ជាតិ​ដី​នៅ​សង្កាត់​ថើយ​អាន (Thoi An)។ បើ​ចង់​ប្រមូល​​ទិន្ន​ផល​ផ្លែមៀបខ្ពស់​ យើង​គួរតែ​យក​ចិត្ត​ទុក​ដាក់​ក្នុ​ង​ការ​ថែ​រក្សានិង​បាញ់​ថ្នាំ​​​​ការ​ពារ ​តាម​បច្ចេក​ទេស​​ដើម្បី​កាត់​បន្ថយ​ជំ​ងឺ​អោយ​ដើម​មៀន​។ ​នៅ​ពេលប្រមូលផលផ្លែមៀន​រូច យើងត្រូវ​​កាត់​មែកណា​ដែលមាន​ដង្កូវ។ ជា​ពិ​សេស​ យើង​គប្បី​​កាត់ចោលបណ្តា​ផ្លែ​តូចៗ​ ទុកផ្លែ​ ​មួយ​ចំ​នួនសមល្មម​នៅ​លើ​ដើ​ម​បានហើយ។​ ដូច្នេះផ្លែមៀន​នឹង​​មាន​គ្រប់សារធាតុ​​បំប៉ន ដើម្បីផ្លែ​មៀនអភិវឌ្ឍន៍​ធំ មានពណ៌​ល្អាត”។

ក្នុង​រដូវប្រមូលផលផ្លែ​មៀន បណ្តា​ចំ​ការ​​នៅ​សង្កាត់ថើយ​អាន​ (Thoi An) មាន​តម្រូវការ​ពលករ ជា​ច្រើន​ ដើម្បី​ប្រមូលផលផ្លែមៀន។​ អាស្រ័យ​ទៅ​លើ​ការ​ងារ​និមួយៗ ពលករម្នាក់ៗនឹង​ទទួល​​លុយ​ពី​១៥០​ ពាន់ ​ដល់ ​២៥០ ​ពាន់​ដុង​​​ក្នុង​មួយ​ថ្ងៃ។ ​នោះ​គឺ​ជាប្រាក់​ចំ​ណូល​ដ៏​ខ្ពស់មួយ ​នៅ​តំ​បន់​ស្រុក​ស្រែ

នា​សព្វ​ថ្ងៃ ចំ​ការ​ជាច្រើន​នៅ​សង្កាត់ថើយ​អាន​ (Thoi An) ក៏​ដូច​ជា​បណ្តាចំ​ការ​​ផ្សេង​ៗទៀត​នៅ​ទី​ក្រុង​កឹន​ថើ (Can Tho) ​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរទៅ​ដល់​ការ​ដាំ​​​ដើម​មៀន​ ido ។ ​លោក​ង្វៀន​វ៉ាន់ជូង (Nguyen Van Chung)  ប្រ​ធាន​ក្រុម​ប្រឹក្សា​​កសិករ​​ខណ្ឌ​អូ​មោន (O Mon) ​​បាន​ប្រាប់​ថា៖ “ ​ប្រ​សិទ្ធ​ភាពសេដ្ឋកិច្ច​ដែល​មក​ពី​ការ​ដាំ​ដើមមៀន​ ido​ ពិត​ជា​បង្ហាញយ៉ាង​ច្បាស់​ណាស់​ហើយ។​​ យើង​ខ្ញុំ​​កំ​ពុងពង្រីក​ទំ​ហំ​ដី​ដាំ​ដើមមៀន ido អោយ​ធំ​ជា​ង​ទៀត​ ​ នៅ​ពេល​ខាង​មុខ​នេះ។​ ទន្ទឹម​នឹង​នេះ អាជ្ញា​ធរ​មូល​ដ្ឋាន​នឹង​ជួយឧបត្ថម្ភ​​​ប្រាក់​កម្ចី​ ក៏​ដូច​ជា​ណែ​នាំ​​បច្ចេក​​ទេស​ផងដែរ ដើម្បី​​បងប្អូន កសិករ​ដាំ​​ដើមមៀនពួជនេះ​​មាន​ក្តី​ជឿរ​ទុក​ចិត្ត​ចំពោះការ​ផ្លាស់ប្តូរ​​​ដំ​ណាំ​ដែល​​មាន​ប្រ​សិទ្ធ​ភាព​និង​​ទិន្នផល​​ខ្ពស់​”./.

អត្ថបទ៖ ង្វៀន​អាញ រូបថត៖ ង្វៀន​ឡឹន

 

top