ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កា ផ្សាយ​រំលេចពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់​អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានផ្សាយរំលេចអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងទំនាក់ទំនងទ្វេភាគីដែល "បើកចេញ​ជំពូកថ្មី​មួយ​" សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ប្រធានាធិបតីស្រីលង្កា និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNA

ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនរបស់ស្រីលង្កា ដូចជា New First Sri Lanka, Newswire Srilanka, Ada Derana និង Sri Lanka Mirror បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់អំពីសកម្មភាពរបស់លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម នៅទីក្រុងកូឡុំបូ ចាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សាកម្រិតខ្ពស់ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រហូតដល់កិច្ចប្រជុំជាមួយសារព័ត៌មាន អាជីវកម្ម និងការទូតសភា។ អត្ថបទជាច្រើនបានប្រើពាក្យដូចជា "ចំណុចរបត់ជា​ប្រវត្តិសាស្ត្រ" ឬ "ជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី" ដើម្បីពិពណ៌នាអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។

ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះគោលដៅរបស់ភាគីទាំងពីរ ក្នុងការបង្កើន​ពាណិជ្ជកម្មទ្វេភាគី​ឡើ​ង​ដល់ ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងការឯកភាពជំរុញការបង្កើតជើងហោះហើរត្រង់​រវាងប្រទេសទាំងពីរនៅឆ្នាំនេះ៕​


top