ប្រធានាធិបតី Honduras
នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ប្រធានាធិបតី Honduras លោក Juan Orlando Hernandez បានសម្ដែងបំណងជំរុញទំនាក់ទំនងវវាង Honduras - វៀតណាម ក្នុងអាណត្តិបេសកកម្មរបស់ខ្លូន។ សេចក្ដីប្រកាសនេះត្រូវបានលើកឡើងក្នុងពិធីទទួលតំណែងរបស់ ប្រធានាធិបតី លោក Hernandez នៅ Honduras។
អញ្ជើញចូលរួមពិធីនេះ ក្នុងនាមជាបេសកជនរបស់ប្រធានរដ្ឋនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមិកស៊ីក និង Honduras លោក Nguyen Hoai Duong បានជូនទៅប្រធានាធិបតី Honduras នូវ សារទូរលេខអបអរសាទររបស់ប្រធានរដ្ឋលោក Tran Dai Quang។
រីឯខ្លួនវិញ លោក Juan Orlando Hernandez បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានរដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងមានបំណងថា ក្នុងអាណត្តិរបស់ខ្លួននោះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងពង្រីកដ៏ខ្លាំងក្លា ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម