នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមករា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវ។
ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ក្នុងកិច្ចពិភាក្សា (រូបថត៖ Thong Nhat/TTXVN)
ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម
លោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានជួបពិភាក្សា
និងចូលរួមពិធីជប់លៀងរបស់ប្រធានរដ្ឋ លោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី
លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោកVuong Dinh
Hue។ នៅក្នុងជំនួបពិភាក្សា និងកិច្ចប្រជុំនានា
ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវជំនឿថា
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងទំនុកចិត្តខាងនយោបាយ
បង្កើតការលើកទឹកចិត្តដើម្បីលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់;
អះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់
និងផ្តល់អាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់។ រីឯខ្លួនវិញ
ប្រធានាធិបតីលោក Frank-Walter Steinmeier បានអះអាងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម
ជាពិសេសលើវិស័យពាណិជ្ជកម្ម-វិនិយោគ ការបំប្លែងថាមពល ពលករ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក៏ដូចជាសម្របសម្រួលយ៉ាងជិតស្និទ្ធ
រួមចំណែកដល់សន្តិភាព និងបញ្ហាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម
លោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានទៅទស្សនាមណ្ឌលអក្សរសាស្ត្រ
- Quoc Tu Giam; ជួបសំណេះ សំណាលជាមួយក្រុមនិស្សិត
និងសិក្ខាកាមក្នុងវិជ្ជាជីវៈជាច្រើន ដែលត្រៀមទៅប្រទេសអាល្លឺម៉ង់ ដើម្បីសិក្សា
និងធ្វើការ; ទស្សនា និងធ្វើការនៅទីក្រុងហូជីមិញ៕