ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាកចេញពីទី​ក្រុង​ហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ លោក Tran Dai Quang ពីថ្ងៃទី១១ដល់ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Donald Trump បានអញ្ជើញជួបចរចារជាមួយប្រធានររដ្ឋ​វៀត​ណាម​ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងជួបជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ នៅក្នុងបណ្តាជំ​នួប​ ភាគីទាំងពីរបានអះអាសារជាថ្មី ការសន្យាធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេស គាំទ្រការបង្កើនទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top