ព័ត៌មាន

ប្រធានាធិបតីអាមេរិក នឹងមិន​ពន្យារ​ពេល​ផ្អាកការ​យក​​ពន្ធ ​ក្រោយ​ថ្ងៃទី ៩ ខែ​កក្កដា​ឡើយ

នៅថ្ងៃទី ២៩ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា លោកមិនមានផែនការពន្យារពេលផ្អាកការយកពន្ធ ៩០ ថ្ងៃសម្រាប់ប្រទេសភាគច្រើន ក្រោយថ្ងៃទី ៩ ខែកក្កដា ដែលជាកាលបរិច្ឆេទសម្រាប់ដំណាក់កាលចរចាដែលលោកបានកំណត់។

ទន្ទឹមនឹងនោះ មេដឹកនាំអាមេរិកក៏បានព្រមានថា វិធានការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មនឹងចូលជាធរមាន ប្រសិនបើបណ្ដាប្រទេសមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងសន្និសីទសារព័ត៌មានស្តីពីពន្ធគយនៅសេតវិមានកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN។

លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា ភាគីអាមេរិកនឹងផ្ញើលិខិតជូនដំណឹងទៅដៃគូពាណិជ្ជកម្ម "ក្នុងពេលឆាប់ៗនេះ" មុនកាលកំណត់។ សហរដ្ឋអាមេរិកបានធ្វើការជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៨ និងបានចាប់ផ្ដើមការចរចាជាមួយខឿនសេដ្ឋកិច្ចជាង ២០ ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សហរដ្ឋអាមេរិកទើបតែសម្រេចបានកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងក្របខ័ណ្ឌកិច្ចព្រមព្រៀងជាមួយប្រទេសចិនប៉ុណ្ណោះ៕


top