នាថ្ងៃទី ១៦ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងចរចាជាមួយប្រទេសទួរគីស្តីពីការវាយប្រហាររបស់ទីក្រុងអង់ការ៉ា នៅភាគឦសាននៃប្រទេសស៊ីរី ហើយបានព្រមានថានឹងដាក់ទណ្ឌកម្មលើទួរគី ប្រសិនបើកិច្ចពិភាក្សារវាងភាគីទាំងពីរទទួលបរាជ័យ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D.Trump) (រូបថត៖ AFP/TTXVN)
នាថ្ងៃដដែលនោះ ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅសេតវិមាន លោក ដូណាល់ត្រាំ បានបដិសេដការដែលលោកបើក“ ភ្លើងខៀវ” សម្រាប់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ស្តីពីការបំផុសយុទ្ធនាការប្រឆាំងនឹងកងកម្លាំងជនជាតិ Kurd នៅស៊ីរី ព្រមទាំងអះអាងថាប្រធានាធិបតីទួរគីមានបំណងចង់វាយប្រហារកងកម្លាំងជនជាតិ Kurd ជាយូរណាស់មកហើយ ហេតុនេះហើយប្រទេសនេះបានបញ្ជូនកងទ័ពទៅកាន់ព្រំដែនជាប់ជាមួយប្រទេសស៊ីរីតែម្តង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម