ពិធីស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា Anura Kumara Dissanayaka នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Anura Kumara Dissanayaka គឺជាដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកដំបូងរបស់ប្រមុខរដ្ឋស្រីលង្កាក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់វៀតណាមរបស់លោកប្រធានាធិបតី Anura Kumara Dissanayaka ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែកញ្ញា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស្រីលង្កា (១៩៧០ - ២០២៥) ដែលជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងសហប្រតិ បត្តិការក្រោយរយៈពេលជាង ៥ ទសវត្សរ៍នៃការបង្កើតនិងអភិវឌ្ឍន៍ តាមនោះស្នើនូវទិសដៅនិងវិធានការដើម្បីពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងបរិបទថ្មី ស្របតាមកិច្ចសហប្រតិ បត្តិការ និងផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកសម្រាប់ការអភិវឌ្ឍរួម ដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕