ព័ត៌មាន

ប្រធានាធិបតីសឹង្ហបុរីនឹងបំពេញទស្សនាកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ


ប្រធានាធិបតីសឹង្ហបុរីនឹងបំពេញទស្សនាកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ (VNA)

តាមសេចក្តីជូនដំណឹងសារព័ត៌មាននៃក្រសួងការបរទេសសឹង្ហបុរី នាថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា៖
ប្រធានាធិបតីសឹបង្ហបុរី លោក Tony Tan Keng Yam នឹង បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជានាចក្រកម្ពុជានិងឡាវចាប់ពីថ្ងៃទី​ ៨ ដល់ ទី ១៤ មករា ឆ្នាំ២០១៧។ ប្រធានាធិបតី Tony Tan Keng Yam អញ្ជើញទៅបំពេញទស្សនកិច្ចនៅរាជធានី ភ្នំ ពេញ និងទីក្រុង សៀម រាប ចាប់ពីថ្ងៃទី​ ៨ ដល់ទី​ ១១ មករា តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា សឹង្ហបុរីនិងកម្ពុជានឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទៅវិញទៅមិកលើវិស័យបណ្តុះបណ្ដាលវិជ្ជាជីវៈនិងការថែទាំសុខភាព​។

ក្នុងដំណើរទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី ១១ ដល់ទី ១៤ មករា ប្រធានាធិបតី Tony Tan Keng Yam នឹងចូលរួមពិធីជប់លៀងរបស់អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក  Bounhang Vorachith ហើយជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Thongloun Sisoulith ផងដែរ។ លោក Tony Tan Keng Yam នឹងទៅទស្សនា​មហា​វិទ្យាល័យ​វេជ្ជាសាស្ត្រឡាវដែលស្ថាប័នសុខាភិបាលសឹង្ហបុរីកំពុងជួយឧបត្ថម្ភ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top