ព័ត៌មាន

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។
ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា បានមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ នៅទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា (រូបថត៖ ផាម គៀន/VNA)

អញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ មានវត្តមានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក វ៉ូ ដាយថាំង និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ​ធូ​ហាំង។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសស្វីសលោកស្រី ចូវ ម៉ាយ អាញ់ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Guy Parmelin មកកាន់វៀតណាម បានប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយ។ ពោលគឺ ឆ្នាំ២០២៦នេះ គូសសញ្ញាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស្វីស (១១ តុលា ១៩៧១ - ១១ តុលា ២០២៦) ហើយប្រទេសទាំងពីរកំពុងអនុវត្តន៍ក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៥ ក្នុងពេលដំណាលគ្នា៕


top