ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានជូនសារតាំងឡើង
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint នៅរដ្ឋធានី Nay Pyi Taw (រូបថត៖ TTXVN)
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានជូនសារតាំងឡើងប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint នៅរដ្ឋធានី Nay Pyi Taw។ បន្ទាប់ពីពិធីជូនសារតាំងនេះ លោកឯកអគ្គរដ្ឋទូត Ly Quoc Tuan បានជួបសន្ទនាជាមួយលោកប្រធានាធិបតី U Win Myint។
លោកប្រធានាធិបតី U Win Myint បានបញ្ជាក់ពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរដូចជា ការផ្លាស់ប្តូរប្រតិភូគ្រប់ថ្នាក់ កិច្ចសហប្រតិបត្តិការវិនិយោគរបស់វៀតណាម ក៏ដូចជាវិស័យសហប្រតិបត្តិការផ្សេងៗទៀត រវាងប្រទេសទាំងពីរត្រូវបានបង្កើននិងអភិវឌ្ឍន៍ប្រកបដោយល្អប្រសើរនាពេលកន្លងមក។
លោកឯកអគ្គរដ្ឋទូត Ly Quoc Tuanបានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរគឺជាមូលដ្ឋានក្រឹះសម្រាប់ការបន្តអភិវឌ្ឍន៍ខ្លាំងក្លានូវវិស័យសហប្រតិបត្តិការ រវាងវៀតណាម - មីយ៉ាន់ ម៉ា ជាពិសេសគឺនៅពេលដែលវៀតណាមបានក្លាយទៅជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម