ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក Volodymyr Zelenskiy
នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ថ្លែងនៅសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NATO ប្រចាំនៅទីក្រុងព្រុយសែល ប្រទេសបែលហ្សិក ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា គោលដៅរបស់ប្រទេសនេះគឺចូលរួមនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ (NATO) ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការចរចារជាមួយរុស្ស៊ី ដើម្បីបញ្ចប់ស្ថានភាពជម្លោះនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក Zelenskiy ក៏បានអះអាងថាកម្លាំងផ្នែកយោធារបស់រុស្ស៊ី គឺជា«បញ្ហាប្រឈមដ៏ធំដុំមួយ» ប៉ុន្តែលោកមានបំណងចង់ឲ្យស្តារឡើងវិញនូវ កិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបាននៅទីក្រុង Minsk (ប្រទេសបេឡារុស) ស្តីពីការដោះស្រាយជម្លោះនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចរចារជាមួយរុស្ស៊ី ក៏ដូចជាអនុវត្តរាល់កិច្ចព្រមព្រៀង Minsk ប៉ុន្តែជាដំបូង «អ៊ុយក្រែនត្រូវតែមានសមត្ថភាពការពារលើខ្លួនជាមុនសិន»៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម