ព័ត៌មាន

ប្រធានសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា

នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅទីលាន​វិមានរដ្ឋក្នុងទីក្រុង Ulaanbaatar ប្រធានរដ្ឋ​សភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ុងហ្គោលី។

ប្រធានសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា។ រូបថត៖ VNA

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នៅវិមានរដ្ឋ លោក​ប្រធាន​រដ្ឋសភា ជិន ថាញ់មិន បានចុះហត្ថលេខាលើសៀវភៅ​ភ្ញៀវត្រាំងមាស។ ​ប្រធានរដ្ឋសភាវៀតណាម​បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង​ក្នុងការទស្សនាវិមានរដ្ឋម៉ុងហ្គោលី - ជានិមិត្តរូបនៃឯករាជ្យ ភាព​ខ្លួន​ទីពឹងខ្លួន និងភាពរួសរាយរាក់ទាក់របស់ប្រជាជនម៉ុងហ្គោលី។

លោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន បានបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែឱ្យតម្លៃនិងត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋ​សភាម៉ុងហ្គោលី ដើម្បីពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជំនាញ ក្រុមសមាជិកសភា​មិត្តភាព និងសមាជិកសភាវ័យក្មេង; រួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕​


top