ព័ត៌មាន ប្រធានសភាតំណាងរាស្ត្រឆែកកោតសរសើរចំពោះស្មារតីសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍វៀតណាមទៅក្នុងសង្គមឆែក 04/10/2026 លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ ប្រធានសភាតំណាងរាស្ត្រឆែកលោក Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ (រូបថត៖ VNA)កាលពីថ្ងៃទី ៣ ខែតុលា ប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋឆែក លោក Tomio Okamura រួមជាមួយគណៈប្រតិភូនៃសភាតំណាងរាស្ត្រឆែក បានទៅសាកសួរសុខទុក្ខសហគមន៍ សហគ្រាស និងពាណិជ្ជករខ្នាតតូចជាជនជាតិវៀតណាម នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។ក្នុងជំនួបធ្វើការ លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ លោកប្រធានសភាតំណាងរាស្ត្រ បានចែករំលែកថា ដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa គឺមានគោលបំណងចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីសហគមន៍ជនវៀតណាម បញ្ហាដែលពួកគេកំពុងយកចិត្តទុកដាក់ និងវិស័យដែលអាជ្ញាធរមូលដ្ឋានអាចផ្តល់ការគាំទ្រ។ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura គឺជាការទទួលស្គាល់ចំពោះការរួមចំណែកផ្នែកសេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៍ជនវៀតណាម ព្រមទាំង រួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងសាធារណរដ្ឋឆែក៕

លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ ប្រធានសភាតំណាងរាស្ត្រឆែកលោក Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ (រូបថត៖ VNA)កាលពីថ្ងៃទី ៣ ខែតុលា ប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋឆែក លោក Tomio Okamura រួមជាមួយគណៈប្រតិភូនៃសភាតំណាងរាស្ត្រឆែក បានទៅសាកសួរសុខទុក្ខសហគមន៍ សហគ្រាស និងពាណិជ្ជករខ្នាតតូចជាជនជាតិវៀតណាម នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។ក្នុងជំនួបធ្វើការ លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ លោកប្រធានសភាតំណាងរាស្ត្រ បានចែករំលែកថា ដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa គឺមានគោលបំណងចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីសហគមន៍ជនវៀតណាម បញ្ហាដែលពួកគេកំពុងយកចិត្តទុកដាក់ និងវិស័យដែលអាជ្ញាធរមូលដ្ឋានអាចផ្តល់ការគាំទ្រ។ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura គឺជាការទទួលស្គាល់ចំពោះការរួមចំណែកផ្នែកសេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៍ជនវៀតណាម ព្រមទាំង រួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងសាធារណរដ្ឋឆែក៕