ប្រធានសភាជាតិបារាំង លោក Richard Farrand និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថតៈ VOV)
នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋ សភាបារាំង នៃទីក្រុងប៉ារីស ប្រធានសភាជាតិបារាំង លោក Richard Farrand បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារ កិច្ច លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។
នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍មក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយបារាំងក្នុងគោលនយោបាយកិច្ចការបរទេសនិងមានបំណងប្រាថ្នាថា នាពេលអនាគត ភាគីទាំងពីរនឹងរឹតបន្តឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ ប្រធានរដ្ឋសភាវៀតណាមបានលើកឡើងថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់បារាំង ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម និងស្នើរថា ភាគីទាំងពីរនឹងគាំទ្រសហគ្រាសនៃប្រទេសទាំងពីរ ឲ្យជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើរបារាំងគាំទ្រ វៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ។ នេះគឺជាបញ្ហាដ៏សំខាន់មួយសំរាប់បម្រើផលប្រយោជន៍របស់វៀតណាម និងសហភាពអឺរ៉ុប ក្នុងនោះមានទាំងបារាំងតែម្តង។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើរឱ្យបារាំងជួយជំរុញដើម្បីកិច្ចព្រមព្រៀង EVFTA បានចុះហត្ថលេខានិងអនុម័ត នាពេលឆាប់ៗ។ លើសពីនេះទៅទៀត ធ្វើឲ្យកិច្ចព្រមព្រៀង EVFTA ក្លាយជាខ្លឹមសារសំខាន់នៃរបៀបវារៈរបស់ក្រុមប្រឹក្សាអឺរ៉ុប (EC) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញការចុះហត្ថលេខា។
ទិដ្ឋភាពនៃជំនួបពិភាក្សា
ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើឱ្យបារាំង គាំទ្រការដកចេញនូវ “កាតលឿង” របស់ EU សម្រាប់វៀតណាម ព្រមទាំងជម្រាបថា វៀត ណាម កំពុងព្យាយាមអនុវត្តអនុសាសន៍របស់សហភាពអឺរ៉ុបផងដែរ។
ជាការឆ្លើយតប ប្រធានសភាជាតិបារាំងបានឲ្យដឹងថា បារាំងនិងសភាជាតិបារាំងបានគាំទ្រការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរត្រូវមានសកម្មភាពខ្លាំងក្លាថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍និងលើកកម្ពស់ការចុះហត្ថលេខាជាផ្លូវការ។ លោកប្រធានសភាជាតិបារាំងបានឲ្យដឹងថែមទៀតថា លោកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមនាពេលឆាប់ៗនេះ ជាមួយគណៈប្រតិភូរួមមានសមាជិកសភាបារាំងនិងអង្គភាពអាជីវកម្មបារាំងជាច្រើន ដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋ សភានៃប្រទេសទាំងពីរ ព្រមទាំងអះអាងថា រដ្ឋសភាបារាំងជានិច្ចកាល បើកទ្វារដើម្បីស្វាគមន៍សមាជិករដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនានិងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម