
រូបថតៈ khoahocthoidai.vn
នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ នៅឃុំ Loc An ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសម្តែងនូវចំណាប់អារម្មណ៍ ចំពោះរាល់សមិទ្ធិអំពីការកាត់បន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ អភិវឌ្ឍន៍ ដំណាំឧស្សាហកម្ម និងការកសាងជនបទថ្មីនៅលើឃុំ Loc An។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ ចំពោះការដែលជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ នៅរក្សាបានផែនមហាសាមគ្គី កសាងខ្សែព្រំដែនសន្តិភាពជាមួយកម្ពុជា។ ក្នុងថ្ងៃ ដដែល ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Phuoc ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ការដែលបក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Binh Phuoc នៅរក្សាបានកម្រិតកំណើនក្នុងស្ថានភាព លំបាកដូចសព្វថ្ងៃ។ លោក Truong Tan Sang ក៏បានក្រើនរំលឹកឲ្យខេត្ត យកចិត្ត ទុកដាក់ទៅលើស្ថានភាព ធ្វើសមាហរណកម្ម សក្តានុភាព ប្រៀបខ្លាំង រួមទាំងរាល់ ការសាកល្បងរបស់ខេត្ត ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍រវាងខេត្ត Binh Phuoc ជាមួយតំបន់ដទៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម